(ត្បូងឃ្មុំ)៖ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩នេះ លោក ហាក់ សុខមករា អភិបាលរងខេត្តត្បូងឃ្មុំ និងជាប្រធានគណៈកម្មការដោះស្រាយផលប៉ះពាល់ខេត្ត បានចុពិនិត្យ និងជំរុញការស្ថាបនាផ្លូវ ចាប់ពីផ្លូវជាតិលេខ៧ ដល់X១៦ ព្រំដែនកម្ពុជា-វៀតណាម ប្រវែង ៩,៩០០ម៉ែត្រ ក្រាលគ្រួសក្រហម នឹងរៀបចំក្រាលកៅស៊ូ ប្រភេទ DBST នៅឆ្នាំ២០២០។

គម្រោងផ្លូវនេះ សាងសង់ដោយកងវិស្វកម្ម ក្រសួងការពារជាតិ ជាផ្លូវប្រវត្តិសាស្រ្តការចេញតស៊ូរបស់សម្តេចតេជោ ហ៊ុន សែន រំដោះប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ស្ថិតនៅភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

ជាក់ស្តែងលទ្ធផលសម្រេចបានកងវិស្វកម្ម ក្រសួងការពារជាតិ អនុវត្តបាន ៨,៨០០ម៉ែត្រ ហើយក្នុងសប្តាហ៍នេះជំរុញអនុវត្តន៍៨៥០ម៉ែត្រ នៅសល់ប្រវែង ២៥០ម៉ែត្រទៀត ដែលមានការស្មុគស្មាញតម្រូវឲ្យមានការសហការយោគយល់ ចូលរួមពីសំណាក់ប្រជាពលរដ្ឋដែលមានផ្ទះសម្បែង នៅតាមបណ្តោយផ្លូវ ក្នុងន័យចូលរួមដើម្បីអភិវឌ្ឍន៍មូលដ្ឋាន ជាតំបន់ប្រវត្តិសាស្រ្ត និងសម្រាប់សង្គមជាតិយើងទាំងមូល៕