(ភ្នំពេញ)៖ យោងតាម Page ផ្លូវការរបស់ក្រុមហ៊ុនស្មាតហ្វូន OPPO នៅកម្ពុជាបានបង្ហោះរូបភាពមួយ ដោយសរសេរថាតើ 60X ជាអ្វី? ដែលធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់អ្នកចូលរូម Comment និង Share បន្តគ្នានៅលើបណ្តាញសង្គម។ ប៉ុន្តែអ្វីដែលគួរឱ្យចាប់អារម្មណ៍ ជាងនេះទៅទៀតនោះគឺ នៅខាងក្រោមពាក្យ 60X មានសរសេរអក្សថា OPPO Reno Series FURTHER YOUR VISION ដែលហាក់ដូចចង់បង្ហាញថាពាក្យ 60X បាននឹងកំពុងមកជាមួយទូរស័ព្ទស៊េរិថ្មី Reno ដូច្នោះដែរ។

ប៉ុន្តែយើងមិនដឹងថាវាមក ក្នុងមុខងារមួយណាឱ្យពិតប្រាកដក្នុងស្មាតហ្វូនម៉ូឌែលមួយនេះឡើយ វាអាចមកក្នុងនាមជាមុខងារកាមេរ៉ា Power Zoom ឬជាទំហំអ្វីផ្សេងទៀតដែលយើងមិនទាន់ដឹងច្បាស់នៅឡើយនោះទេ។

ប៉ុន្តែកន្លងមកយោងតាមព័ត៌មានបែកធ្លាយបរទេសមួយចំនួនបានឱ្យដឹងថា OPPO មានគម្រោងនឹងបង្ហាញអ្វីដែលប្លែក និងអ្វីដែលថ្មី ជាការភ្ញាក់ផ្អើលបំផុត សម្រាប់អតិថិជនរបស់ពួកគេ មិនឱ្យខកបំណងឡើយជាពិសេសលើការរចនាទូរស័ព្ទស៊េរីថ្មី ដែលមានឈ្មោះថា OPPO Reno របស់ពួកគេ ប៉ុន្តែអ្វីដែលយើងកាន់តែឆ្ងល់នោះ Reno របស់ OPPO ធ្លាប់បានប្រកាសខ្លួនឯងថា ស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួនគឺមានឈ្មោះថា Reno 10X Hybrid Zoom ចុះហេតុអ្វីបានជាបំពាក់មុខងារ 60X មកពីណាទៀតហើយ។

ថាមិនត្រូវ OPPO អាចលេងល្បែងបញ្ជោតភ្នែកឱ្យអ្នកប្រើប្រាស់មានចាប់អារម្មណ៍លើផលិតផលថ្មីរបស់ខ្លួនទេដឹង ប៉ុន្តែបើមានមុខងារ Zoom 60X មែនកប់ស៊េរីហើយ OPPO អើយ ព្រោះជាធម្មតាការ Zoom របស់ទូរស័ព្ទនីមួយៗអាចបានត្រឹម 5X ឬ 10X ប៉ុណ្ណោះ ចុះទំរាំតែមាន 60X ទៀត មិនដឹងថា Zoom ដល់ឋាន្តណាទៅលោកព្រះ ហាហាហា។

ដូច្នេះគ្នាយើងចាំមើលបន្តទៀតថា 60X របស់ OPPO គឺជាអ្វីឱ្យពិតប្រាកដទៅ ហើយថាតើវាជាអ្វីឱ្យប្រាកដរបស់ក្រុមហ៊ុន OPPO ឬ វាគ្រាន់តែជាយុទ្ធសាស្រ្តទាក់ទាញចិត្តអ្នកប្រើប្រាស់ស្មាតហ្វូនឱ្យកាន់តែចាប់អារម្មណ៍ខ្លាំងមកលើផលិតផលថ្មីរបស់ខ្លួន។

ប៉ុន្តែកន្លងមកយោងតាមការសង្កេតរបស់យើង គឺថា OPPO ជាក្រុមហ៊ុនស្មាតហ្វូនមួយដែលមានភាពច្នៃប្រឌិតខ្ពស់ និងមានភាពវៃឆ្លាតខ្លាំងណាស់ ក្នុងការបញ្ចេញផលិតផលថ្មីៗ របស់ខ្លួនម្តងៗនៅលើទីផ្សារ ហើយប្រសិនបើលោកអ្នកចង់ជ្រាបច្បាស់ នឹងចង់ដឹងថាអ្វីទៅជា 60X សូមបន្តតាមដាន Page ផ្លូវការរបស់ក្រុមហ៊ុន OPPO ប្រចាំនៅប្រទេសកម្ពុជា តាមរយៈ Link https://facebook.com/OPPOCAMBODIA/