(ភ្នំពេញ)៖ រោងចក្រក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលផលិតស្រាបៀរកម្ពុជា បើកទទួលស្វាគមន៍ភ្ញៀវជាតិ និងអន្តរជាតិ មកទស្សនាសង្វាក់ផលិតកម្មផលិតផលស្រាបៀរ និងភេសជ្ជៈ ហើយនេះជាហេតុផល៥យ៉ាង ដែលសាធារណជន គួរមកទស្សនារោងចក្រដ៏ទំនើបមួយនេះ៖

១៖ ខ្មែរ ប៊ែវើរីជីស គឺជារោងចក្រវិនិយោគដោយកូនខ្មែរពិតប្រាកដតែមួយគត់ក្នុងប្រទេសកម្ពុជាដែលផលិតទាំងស្រាបៀរ និងភេសជ្ជៈ ដោយប្រើប្រាស់ម៉ាស៊ីន និងបច្ចេកវិទ្យាទំនើបចុងក្រោយបង្អស់។ សាធារណជននឹងទទួលបាននូវចំណេះដឹងស៊ីជម្រៅអំពីសង្វាក់ផលិតកម្ម គុណភាពនៃគ្រឿងផ្សំ និងការវេចខ្ចប់ដ៏ទំនើបរបស់ស្រាបៀរកម្ពុជា និងភេសជ្ជៈ
គ្រប់មុខ ដោយមានមគ្គុទេសក៍ដែលមានជំនាញក្នុងវិស័យនេះពន្យល់គ្រប់ដំណាក់កាល ។

 

 

២៖ ភ្ញៀវដែលដើរទស្សនារោងចក្រអាចមានឱកាសចូលរួមជូយសង្គមតាមរយៈការទិញវត្ថុអនុស្សាវរីយ៍ដែលដាក់លក់ក្នុងរោងចក្រ ដែលប្រាក់ចំណេញទាំងអស់នោះនឹងត្រូវបានយកទៅជួយអភិវឌ្ឍសហគមន៍វិញ។

 

 

៣៖ រោងចក្រ ខ្មែរ ប៊ែវើរីជីស ក៏មានសាលប្រជុំដ៏ធំនិងទំនើបដែលអាចផ្ទុកមនុស្សបានចំនួន៣០០នាក់សម្រាប់ឲ្យសាធារណជនប្រើប្រាស់ដោយមិនគិតកម្រៃសម្រាប់ការរៀបចំកម្មវិធីនានាដែលមិនយកប្រាក់ចំណេញ។

 

 

៤៖ ក្រៅពីការផ្តោតសំខាន់លើគ្រឿងចក្រនិងបច្ចេកវិទ្យាទំនើបដែលមិនប៉ះពាល់ដល់បរិស្ថាន រោងចក្រ ខ្មែរ ប៊ែវើរីជីស កំពុងតែផ្លាស់ប្តូរមុខមាត់បរិវេណរោងចក្រដ៏ធំមួយនេះឲ្យកាន់តែមានភាពបៃតងជាងមុនដើម្បីបង្កើនបរិយាកាសស្រស់ស្រាយនិងស្អាតសម្រាប់បុគ្គលិកក៏ដូចជាភ្ញៀវដែលមកទស្សនារោងចក្រ។

 

៥៖ ភ្ញៀវដែលដើរទស្សនារោងចក្រនឹងមានឱកាសភ្លក់ស្រាបៀរកម្ពុជាស្រស់ៗនិងត្រជាក់ៗ ព្រមទាំងភេសជ្ជៈដទៃទៀតរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក្នុងកន្លែងទទួលទានអាហារដែលមានផាសុកភាព និងអាចរីករាយជាមួយការកម្សាន្តផ្សេងៗ។