(ភ្នំពេញ)៖ ជនចាស់ជរាចំនួន ០២នាក់ ទទួលបានអំណោយសប្បុរសធម៌ពីលោកស្រី ទាវ ធីតា និងស្វាមីលោក ថោង សារ៉ាត់ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩។ ក្នុងឱកាសនោះ លោកស្រី ទាវ ធីតា និងលោក ថោង សារ៉ាត់ បានផ្តល់អំណោយជាជូននូវថវិកាចំនួន ៥០ម៉ឺនរៀល និងគ្រឿងឧបភោគបរិភោគមួយចំនួន ប្រគល់ជូនលោកយាយ ឈ្មោះ បារាំង រស់នៅវត្តថាន់ ខណ្ឌចំការមន រាជធានីភ្នំពេញ និងលោកយាយ បុល រស់នៅក្នុង ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល។
អំណោយសប្បុរសធម៌នេះប្រគល់ជូនដោយ លោក ឈុន សុភ័ក្រ និងលោកស្រី សុខ ម៉ាលី ជាតំណាងលោកស្រីទាវ ធីតា និងលោក ថោង សារ៉ាត់ បាននាំយកនូវអំណោយទាំងនេះ ទៅជូនដោយផ្ទាល់ដល់លោកយាយទាំងពីរ ដើម្បីបានសួរសុខទុក្ខ និងបានឃើញអំពីស្ថានភាពជាក់ស្តែងរបស់គាត់ផងដែរ ។
សូមបញ្ជាក់ថា ក្នុងឱកាសផ្តល់អំណោយសប្បុរសធម៌នេះផងដែរ លោកស្រី ទាវ ធីតា និងលោក ថោង សារាត់ បានលើកទឹកចិត្តដល់លោកយាយចាស់ជរា និងអ្នកមានជំងឺប្រចាំកាយ ឲ្យខំតស៊ូក្នុងជីវិត និងថែរក្សាសុខភាពឲ្យបានល្អ ដើម្បីមើលការរីកចម្រើនរបស់ប្រទេសកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល នៃកម្ពុជា។
ជាមួយគ្នានោះ គ្រួសារដែលទទួលនូវអំណោយនាពេលនេះ បានថ្លែងអំណរគុណដល់ លោកស្រី ទាវ ធីតា និងលោក ថោង សារ៉ាត់ ព្រមទាំងបានជូនពរឲ្យមានសុខភាពល្អ និងបន្តដឹកនាំក្រុមហ៊ុន ឲ្យមានការរីកចម្រើនទៅមុខទៀត ដើម្បីជួយដល់ជនរងគ្រោះអ្នកក្រីក្រផ្សេងៗទៀត៕