(បន្ទាយមានជ័យ)៖ ឧបនាយករដ្ឋមន្ដ្រី ហោ ណាំហុង បានផ្ដល់ប្រាក់ឧបត្ថម្ភដល់ប្រជាពលរដ្ឋក្រីក្រមួយគ្រួសារ ដែលមានកូន ៤នាក់ក្នុងបន្ទុក (៣នាក់ពិការ) ដែលរស់នៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

ថវិការបស់ឧបនាយករដ្ឋមន្ដ្រី ហោ ណាំហុង ត្រូវបានក្រុមការងាររបស់លោក យកទៅប្រគល់ជូនដល់ដៃគ្រួសារក្រីក្រមួយនេះ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ ចំនួន៤,០៥០,០០០រៀល ដើម្បីជួយសម្រួលដល់ការរស់នៅប្រចាំថ្ងៃ។

លើសពីនេះ ឧបនាយករដ្ឋមន្ដ្រី ហោ ណាំហុង ក៏បានសន្យាថា នឹងបន្ដឧបត្ថម្ភថវិកាជាប្រចាំខែបន្ដទៅមុខទៀតផងដែរ៕