(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន៣,៨៤៥គ្រឿង រកឃើញល្មើសច្បាប់៥៧១គ្រឿង (ម៉ូតូ៤៥%) អប់រំ២៥៧គ្រឿង និងផាកពិន័យ៣១៤គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍ បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី២៧ ខែឧសភានេះ ត្រួតពិនិត្យរួម បានចំនួន២,៣០៣គ្រឿង, អប់រំ១៦៨គ្រឿង និងផាកពិន័យ២៥៩គ្រឿង។
សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល២៧ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន៩៣,២០៣គ្រឿង រកឃើញយានយន្តល្មើស១៦,៥៩៧គ្រឿង (ម៉ូតូ៣៤%) ក្នុងនោះអប់រំ៥,៦០៧គ្រឿង និងផាកពិន័យ១០,៩៩០គ្រឿង៕