(កណ្តាល)៖ ក្រុមហ៊ុនបុរី ប៉េងហួត នៅថ្ងៃនេះសូមប្រកាសទាត់ចោលព័ត៌មានដែលបានផ្សាយចោទប្រកាន់ខុសការពិតទាំងស្រុងថា «ក្រុមហ៊ុនរំលោភយកដីបឹងវាលសំណាប នៅស្រុកល្វាឯម ខេត្តកណ្តាល» ខណៈដែលម្ចាស់ពិតប្រាកដនៃដីនៅទីតាំងនេះឈ្មោះ ហ៊ាង ប៊ុនអេង បន្តអះអាងថា ខ្លួនមានច្បាប់ និងប្លង់កម្មសិទ្ធិត្រឹមត្រូវ ក្នុងការសាងសង់ទំនប់ នៅស្រុកល្វាឯម ខេត្តកណ្តាល។
លោក ហ៊ាង ប៊ុនអេង ម្ចាស់កម្មសិទ្ធិអចលនទ្រព្យ នៅភូមិពាមតាឯក ភូមិព្រែកតាអុងទី១ និងភូមិព្រែកតាអុងទី២ ឃុំពាមឧកញ៉ាអុងស្រុកល្វាឯម ខេត្តកណ្តាល បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា មានប្រព័ន្ធផ្សព្វផ្សាយមួយចំនួនផ្សាយចោទប្រកាន់ខុសការពិតថា ដីនៅតំបន់នោះជាកម្មសិទ្ធរបស់ ក្រុមហ៊ុនបុរីប៉េងហួត តែការពិតជាទីតាំងដីរបស់លោក ហ៊ាង ប៊ុនអេង ផ្ទាល់ មិនជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនបុរីប៉េងហួតទេ។
ការចេញមកបញ្ជាក់របស់ក្រុមហ៊ុនបុរីប៉េងហួត និងលោក ហ៊ាង ប៊ុនអេង បានធ្វើឡើងបន្ទាប់ពីមានសារព័ត៌មាន និងបណ្តាញសង្គម Facebook មួយចំនួនបានផ្សាយចោទប្រកាន់ទៅលើក្រុមហ៊ុនរបស់លោក បាននិងកំពុងរំលោភសង់ទំនប់ និងបុរីរំលោភលើបឹងវាលសំណាប នៅស្រុកល្វាឯម ខេត្តកណ្តាល៕