(ភ្នំពេញ)៖ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ សមត្ថកិច្ចជំនាញ នៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ១នាក់ ទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់។

ជនសង្ស័យមានឈ្មោះ ហ្វាង យាងណាម ភេទប្រុស អាយុ៤០ឆ្នាំ ត្រូវបានកម្លាំងល្បាតមូលដ្ឋាន អាវុធហត្ថខណ្ឌមានជ័យឃាត់ខ្លួន កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង០៥៖០០នាទីទៀបភ្លឺ ខណៈដែលរូបគេ កំពុងធ្វើសកម្មភាព លួចកាត់ខ្សែភ្លើង ក្នុងការដ្ឋានសំណង់ចិន (សៀង ហៃ) នៅចំណុចផ្លូវ៦០ម៉ែត្រ ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ យកមកទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថ រាជធានីភ្នំពេញ ដើម្បីសួរចម្លើយ។

តាមចម្លើយសារភាព កន្លងមករូបគេធ្លាប់ធ្វើសកម្មភាពលួច នៅការដ្ឋានសំណង់ខាងលើ ២លើករួចមកហើយ លើកទី១ លួចបានដែកទម្ងន់ប្រហែល១៥គីឡូ, លើកទី២ លួចបានដែកក្រចាប់ និងដែកក្រចាប់អន្ទាចំនួន ២០៕

http://image.freshnewsasia.com/2018/117/fn-2019-05-27-15-44-27-4.j