Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អំណោយរបស់នាយឧត្តមសេនីយ៍ សុខ ផល និងនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ ត្រូវនាំយកទៅចែកជូនជនពិការ និងសាលាបឋមសិក្សាសម្តេចឪសម្តេចម៉ែ ភ្នំសំពៅ ខេត្តបាត់ដំបង

27-05-2019 11:42

(បាត់ដំបង)៖ ដោយមើលឃើញពីការខ្វះខាតរបស់ប្រជាពលរដ្ឋជាជនពិការ និងកង្វះខាតសម្ភារមួយចំនួន នៅក្នុងសាលាបឋមសិក្សាសម្តេចឪ សម្តេចម៉ែភ្នំសំពៅ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩នេះ លោក ហែម ថេង ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង។

លោកបានថ្លែងថា សម្ភារដែលបាននាំយកទៅចែកជូននៅពេលនេះ ជាអំណោយរបស់នាយឧត្តមសេនីយ៍ សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋាន ស្រុកបាណន់ និងនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធិ អគ្គនាយក នៃអគ្គនាយកដ្ឋាននគរបាលអន្តប្រវេសន៍ ជាអនុប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកបាណន់ ជូនដល់សាលាបឋមសិក្សា សម្តេចឪ សម្តេចម៉ែភ្នំសំពៅ ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង។ សម្ភារដែលចែកជូននៅពេលនេះរួមមាន៖ រទេះជនពិការ៣២គ្រឿង (ជាអំណោយរបស់លោក ហែម ថេង) កុំព្យូទ័រ២កំប្លេរ, ម៉ាស៊ីនព្រីនធើ២គ្រឿង (ជាំអំណោយរបស់នាយឧត្តមសេនីយ៍ សុខ ផល និងនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ) និងថវិកាមួយចំនួនផងដែរ។

លោកបានបន្តថា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុ ន សែន ជាប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រីនៃកម្ពុជា មិនបណ្តោយឱ្យប្រជាពលរដ្ឋណាម្នាក់ ជួបប្រទះការលំបាកនោះទេ គឺតែងតែបញ្ជាឱ្យក្រុមការងារចុះមកសួរសុខទុក្ច និងធ្វើការដោះស្រាយជាបន្ទាន់ ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន រហូតមកមិនដែលខានម្តងណាឡើយ ជាក់ស្តែងថ្ងៃនេះ ក្រុមការងារ បានចុះចែករទេះដល់ជនពិការ និងជូនសម្ភារការិយាល័យដល់សាលារៀនផងដែរ។

ឆ្លៀតក្នុងឱកាសនេះ ប្រធានក្រុមការងារ ក៏បានធ្វើការផ្តាំផ្ញើទៅដល់ប្រជាពលរដ្ឋទាំងអស់ថា រដូវនេះជារដូវភ្លៀង ដូច្នេះសូមនាំគ្នាថែរក្សាសុខភាព បើមានមេឃងងឹតរកភ្លៀងសុំផ្អាកធ្វើការងារ ដែលនៅក្រៅផ្ទះហាលភ្លៀង ហើយឆាប់រូតរះរត់រកទីកន្លែងមានសុវត្តិភាព ដើម្បីការពារខ្លួនកុំឱ្យមានគ្រោះថ្នាក់ដោយសារគ្រោះធម្មជាតិដូចជា៖ រន្ទះបាញ់ ខ្យល់កន្ត្រាក់ ខ្យល់ព្យុះ ដែលនាំឱ្យជួបគ្រោះថ្នាក់ផ្សេងៗ ជាពិសេសសូមបិទទូរស័ព្ទ បិទវិទ្យុ និងកុំនៅក្រោមដើមឈើ និងជិតសារធាតុដែក ជៀងវាងកុំឱ្យស្រូបឆក់បង្កជារន្ទះបាញ់ជាដើម។

នាឱកាសនោះផងដែរ លោកឧត្តមសេនីយ៍ឯក ពៅ ស៊ីថា មេបញ្ជាការរងកងទ័ពជើងគោក ជាមេបញ្ជាការកងរថក្រោះបញ្ជាការដ្ឋានកងទ័ពជើងគោក បានរួមចំណែកជួយកង្ហាធំចំនួន១០គ្រឿងផងដែរ៕