(ភ្នំពេញ)៖ Think Nature គឺជាម៉ាកផលិតផលធម្មជាតិ រួមមានផលិតផលថែរក្សាសក់ ដែលជួយកាត់បន្ថយសក់ជ្រុះយ៉ាងមានប្រសិទ្ធភាព ព្រមទាំងផលិតផលថែរក្សាស្បែក ដែលជួយឲ្យស្បែកសម៉ដ្ឋរលោង តាមបែបធម្មជាតិ និងកាត់បន្ថយស្នាមជ្រីវជ្រួញ។
ឥឡូវនេះ ផលិតផលគ្រឿងសម្អាងធម្មជាតិរបស់ប្រទេសកូរ៉េ ដែលល្បីល្បាញនៅកូរ៉េ ចិន និងតៃវ៉ាន់រួចមកហើយនេះ បានបើកដំណើរការហាងទី១ របស់ខ្លួននៅផ្សារទំនើប Midtown នៅផ្លូវ ២០០៤ កែងផ្លូវ១៣B សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ជាពិសេស ក្នុងដំណើរការនៃការបើកសម្ពោធហាងសាកល្បង Think Nature នឹងផ្តល់នូវកម្មវិធីពិសេសៗដូចជា ទិញ១ថែម១ ព្រមទាំងទទួលកាដូផ្សេងៗជាច្រើន រាល់ការចំណាយចាប់ពី១០ដុល្លារ ដល់៥០ដុល្លារ ចាប់ផ្តើមពីថ្ងៃទី២៦ ខែឧសភា ដល់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៩ខាងមុខនេះ។
ផលិតផល Think Nature ជាផលិតផលថែរក្សាសក់ និងរាងកាយដែលមានសុវត្ថិភាពបំផុតសម្រាប់ទារក ស្រ្តីមានផ្ទៃពោះ និងអ្នកដែលគិតពីសម្រស់ផង និងសុខភាពផងនៅកម្ពុជា ព្រោះជាផលិតផលដែលគ្មានសារធាតុគីមីគ្រោះថ្នាក់ដល់សុខភាព គ្មានពណ៌ និងក្លិនសិប្បនិម្មិតឡើយ។
ការផ្តល់ជូនកម្មវិធីពិសេសនេះ ជាឱកាសដ៏ល្អបំផុតសម្រាប់អតិថិជនទាំងអស់ ដែលចាប់អារម្មណ៍ចំពោះផលិតផលធម្មជាតិ Think Nature នេះ សូមអញ្ជើញទៅកាន់ហាង G14 ក្នុងផ្សារទំនើប Midtown ៕