(ភ្នំពេញ)៖ ស្រាបៀរ Heineken ដែលជាស្រាបៀរលំដាប់ថ្នាក់អន្តរជាតិដ៏ល្បីល្បាញបំផុតក្នុងពិភពលោក នឹងរៀបចំកម្មវិធីបញ្ចាំងការប្រកួតវគ្គផ្តាច់ព្រ័ត្រយូហ្វាឆាមពានលីគ (UEFA Champions League) នៅរាត្រីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៩ ខាងមុខនេះ នៅតាមបណ្តាទីតាំងជាច្រើន នៅចំកណ្តាលបេះដូងនៃទីក្រុងភ្នំពេញ និងសៀមរាម។
ក្នុងនាមជាម្ចាស់ឧបត្ថមកម្មវិធី UEFA Champions League លំដាប់ពិភពលោក ស្រាបៀរ Heineken ក៏បានសម្រេចរៀបចំកម្មវិធីបញ្ចាំងការប្រកួតវគ្គផ្តាច់ព្រ័ត្រ យូហ្វាឆាមពានលីគ លើផ្ទាំងអេក្រង់ធំជាថ្មីម្តងទៀត ដោយពង្រីកបន្ថែមទីតាំងជាច្រើនឆ្នាំនេះ ដោយសារតែតំរូវការកាន់តែកើនឡើងពីអ្នកចូលរួម។
កម្មវិធីពិសេសនេះ នឹងចាប់ផ្តើមចាប់ពីម៉ោង៩យប់ រហូតដល់ម៉ោង៤ទៀបភ្លឺ ចូលថ្ងៃទី២ ខែមិថុនា ដោយជ្រើសរើសទីតាំងកម្សាន្តពេលរាត្រីដ៏ល្អបំផុតចំនួនពីរកន្លែង នៅទីក្រុងភ្នំពេញគឺ All Sports Bar និង Cheers Phnom Penh និងទីតាំងកម្សាន្តពេលរាត្រីដ៏ល្អបំផុត នៅតាមដងវិថី Pub Street នៅទីក្រុងសៀមរាប ។
កម្មវិធីពិសេសទាំងពីររបស់ស្រាបៀរ Heineken នឹងប្រព្រឹត្តធ្វើឡើងទៅ ស្របពេលជាមួយគ្នានៅតាមទីតាំងនីមួយៗខាងលើ ដែលមានការចូលរួមសម្តែងពីក្រុមតន្រ្តី ឌីជេ និងតារាល្បីៗដូចជា The Melody, Mustache Band, DJ Miley, DJ Vini និង DJ Mike ជាពិសេសមានសកម្មភាពសប្បាយៗដើម្បីឈ្នះរង្វាន់វត្ថុអនុស្សាវរីយ៍ ពីស្រាបៀរ Heineken ព្រមទាំងកម្មវិធីប្រូម៉ូសិនពិសេស ពីស្រាបៀរ Heineken ពេញមួយរាត្រី។
សូមចូលរួមទស្សនាកម្សាន្តជាមួយស្រាបៀរ Heineken ឲ្យច្រើនកុះករ និងក្រេបរសជាតិឈ្ងុយឆ្ងាញ់នៃស្រាបៀរ Heineken ខណៈដែលកំពុងតែទស្សនាការប្រកួតបាល់ទាត់ដ៏អស្ចារ្យនេះ។
ដើម្បីស្វែងយល់ព័ត៌មានបន្ថែម អំពីកម្មវិធីពិសេសរបស់ស្រាបៀរ Heineken សូមចូលឆែកមើលទំព័រហ្វេសប៊ុកជាផ្លូវការ៖ www.facebook.com/heineken/ ៕
សូមរីករាយពិសាស្រាបៀរ Heineken ដោយការទទួលខុសត្រូវ!!!