(ភ្នំពេញ)៖ សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា បានចេញសេចក្តីថ្លែងការណ៍របស់ខ្លួន ប្រកាសគាំទ្រចំពោះលទ្ធផលបឋមនៃការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែលប្រកាសដោយ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។ នេះបើតាមសេចក្តីថ្លែងការណ៍ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៧ ខែឧសភានេះ។
ការចេញមកប្រកាសគាំទ្ររបស់ សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ធ្វើឡើងបន្ទាប់សមាគមនេះ បានដាក់ពង្រាយសមាជិករបស់ខ្លួនចំនួន ២៣៤នាក់ ដែលជានិស្សិត សាស្ត្រចារ្យ បញ្ញាវន្ត គ្របដណ្តប់តាមការិយាល័យ បោះឆ្នោតទាំង២៥ខេត្តក្រុង ទូទាំងប្រទេស ដើម្បីធ្វើជាអ្នកសង្កេតការណ៍ជាតិបោះឆ្នោត ដែលប្រព្រឹត្តទៅនាថ្ងៃទី២៦ ខែឧសភាម្សិលមិញនេះ។
សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនយ៉ាងដូច្នេះថា «សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា សូមប្រកាសគាំទ្រដល់លទ្ធផលបឋម ដែលថ្លែងដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៣ ឆ្នាំ២០១៩នេះ»៕
សូមអានសេចក្តីថ្លែងការណ៍របស់សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជាទាំងស្រុង៖