(ភ្នំពេញ)៖ រសៀលថ្ងៃអាទិត្យ ៨រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតី ក្នុងពិធីក្រុងពាលីសាងសង់អគារទីស្តីការក្រសួងថ្មី។
អគារទីស្តីការថ្មីនេះមានទីតាំងឋិតនៅអតីតអគ្គនាយកដ្ឋានដឹកជញ្ជូន ផ្លូវលេខ៥៩៨ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ (ផ្លូវជាសុផារ៉ា)។ ពិធីក្រុងពាលី ក៏មានការចូលរួមពីថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការក្រសួងផងដែរ។
ការរៀបចំពិធីក្រុងពាលីសាងសង់អគារថ្មីនេះ គឺដើម្បីបូជាផ្កាភ្ញី និងគ្រឿងសក្ការៈ សុំម្ចាស់ទឹកម្ចាស់ដីឲ្យ ប្រសិទ្ធិពរជ័យ អភិបាលរក្សាការពារ មន្ត្រីរាជការក្រសួងគ្រប់លំដាប់ថ្នាក់ឲ្យបានសុខចម្រើន និងជោគជ័យ គ្រប់ភារកិច្ច ដែលរាជរដ្ឋាភិបាលដាក់ជូន ដើម្បីបម្រើដល់សាធារណជន ក្នុងវិស័យសាធារណការ និង ដឹកជញ្ជូន។
អគារទីស្តីការថ្មីរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនថ្មីនេះ មានសភាពធំទូលាយ និងប្រណិតភាព ដេីម្បីផ្តល់ភាពងាយស្រួលដល់មន្ត្រីក្នុងការបំពេញការងារ ខណ:អគារនៅទីតាំងចាស់នៅជិតវត្តភ្នំនាពេលបច្ចុប្បន្នមានសភាពចង្អៀត៕