Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គ.ជ.ប បង្ហាញលទ្ធផលបណ្តោះអាសន្នចំនួនអ្នកបានបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៣ ឆ្នាំ២០១៩ (Video inside)

26-05-2019 19:29

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅយប់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩នេះ បានចេញសេចក្តីប្រកាស លទ្ធផលបណ្តោះអាសន្ន ចំនួនអ្នកបានបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៣ ឆ្នាំ២០១៩ ដែលប្រព្រឹត្តទៅនៅថ្ងៃនេះ។

លទ្ធផលបង្ហាញថា ការិយាល័យបោះឆ្នោតមានចំនួន២០៣ អ្នកដែលបានទៅបោះឆ្នោតមានចំនួន ១១,៥៦៥នាក់ ស្មើនឹង៩៩.៩៤ភាគរយ ហើយអ្នកដែលមិនបានទៅបោះឆ្នោតមានតែ៧នាក់ប៉ុណ្ណោះ ក្នុងនោះមានម្នាក់ស្លាប់ ដោយសារគ្រោះថ្នាក់ចរាចរណ៍៕

សូមមើលតារាងលទ្ធផលបណ្តោះអាសន្ន ចំនួនអ្នកបានបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៣ ឆ្នាំ២០១៩ ដូចខាងក្រោម៖