(ភ្នំពេញ)៖ ក្នុងនាមជាក្រុមហ៊ុនមួយដែលមានគោលបំណងធ្វើឱ្យពិភពលោក កាន់តែមានសុខភាពល្អ និងកាន់តែរីករាយ ក្រុមហ៊ុនអាហារូបត្ថម្ភលំដាប់ពិភពលោក Herbalife Nutrition បានផ្តល់ការបណ្តុះបណ្តាលផ្នែកអាហារូបត្ថម្ភដល់ សមាជិក អតិថិជន និងអត្តពលិក ខណៈពេលប្រារពព្រឹត្តិការណ៍ Wellness Tour លើកទី១១ របស់ខ្លួន ក្នុងរាជធានីភ្នំពេញ។
នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩នេះ លោកវេជ្ជបណ្ឌិត Zhen-Yu Chen ដែលជាសមាជិកក្រុមព្រឹក្សាភិបាលអាហារូបត្ថម្ភមកពីទីក្រុងហុងកុង ដែលលោកមានបទពិសោធន៍ជាង២៧ឆ្នាំ លើផ្នែកវិទ្យាសាស្ត្រចំនីអាហារ និងអាហារូបត្ថម្ភ បានផ្តល់ការបណ្តុះបណ្តាលអំពីអាហារូបត្ថម្ភកីឡា ដល់ក្រុមកីឡាករហែលទឹកជំរើសជាតិកម្ពុជា ដែលជាក្រុមកីឡាទទួលបានការឧបត្ថមពីក្រុមហ៊ុន Herbalife Nutrition ចាប់តាំងពីឆ្នាំ២០១៤ មក និងក្រុមកីឡាករបាល់ទាត់ បឹង កេត ដែលមានឈ្មោះល្បីល្បាញក្នុងព្រះរាជាណាចក្រកម្ពុជា។
ការបណ្តុះបណ្តាលនេះ គឺផ្តោតទៅលើ អាហារូបត្ថម្ភកីឡា និងរបបអាហារដែលជួយពួកគេគ្រប់គ្រងសុខភាព និងរបបអាហារបានប្រសើរជាងមុន ដើម្បីបង្កើនការហ្វឹកហាត់ និងសមត្ថភាពក្នុងការប្រកួតដល់កម្រិតអតិបរមា។
លោកវេជ្ជបណ្ឌិត បានពន្យល់ពីភាពខុសគ្នារវាង អាហារូបត្ថម្ភ និងអាហារូបត្ថម្ភកីឡា និងពន្យល់អំពីរបបអាហារសុខភាពល្អ និងសារធាតុចិញ្ចឹមដែលចាំបាច់សម្រាប់អត្តពលិក។
អាហារូបត្ថម្ភ គឺសិក្សាអំពី ១៖សារធាតុចិញ្ចឹមក្នុងចំនីអាហារ, ទី៖ របៀបដែលរាងកាយគ្រប់គ្រងសារធាតុចិញ្ចឹមទាំងនោះ រាប់បញ្ចូលទាំង ការទទួលទាន ការរំលាយ ការស្រូបយក ការដឹកជញ្ជូន អន្តរសកម្មភាព មេតាបូលីស ការរក្សាទុក និងការបញ្ចេញចោល។៣៖ ប្រសិទ្ធិភាពនៃសារធាតុចិញ្ចឹមចំពោះសុខភាពរបស់មនុស្ស។
ចំនែកឯ អាហារូបត្ថម្ភកីឡា គឺផ្តោតសំខាន់ទៅលើអ្វីដែលអត្តពលិក ឬបុគ្គលដែលសកម្ម ត្រូវការដើម្បីចិញ្ចឹមរាងកាយ ជំរុញថាមពល និងផ្តល់ជាតិទឹកកំឡុងពេលហាត់ប្រាណ និងដើម្បីលើកកម្ពស់សុខភាព និងការជួសជុលសាច់ដុំក្រោយលំហាត់ប្រាណ។
ការយល់ដឹងអំពីអាហារូបត្ថម្ភកីឡា និងការទទួលយកបរិមាណត្រឹមត្រូវនៃសារធាតុចិញ្ចឹមដែលរាងកាយត្រូវការ នឹងជួយជំរុញថាមពល ហើយផ្តល់ជាតិទឹកដល់រាងកាយ មុនពេលហាត់កីឡា កំឡុងពេលហាត់ និងក្រោយពេលហាត់ ហើយវានឹងជួយលើកកម្ពស់ការហ្វឹកហាត់ និងបង្កើនសមត្ថភាពប្រកួតដល់កម្រិតអតិបរមា។
នៅពេលរសៀលថ្ងៃដដែល ក្នុងព្រឹត្តិការណ៍ Wellness Tour ដែលប្រារពឡើងក្នុងសណ្ឋាគារ Naga World ជាមួយអ្នកចូលរួមជាង១,០០០នាក់ ក្រុមហ៊ុន Herbalife Nutrition ក៏បានផ្តល់ការបណ្តុះបណ្តាលផ្នែកអាហារូបត្ថម្ភ ដើម្បីជួយអោយប្រជាជនកម្ពុជាមានការយល់ដឹងអំពី របបអាហារ ដែលមានសុខភាពល្អ សារសំខាន់នៃអាហារសុខភាពពេលព្រឹក និងអាហារូបត្ថម្ភដែលមានតុល្យភាពដែលរាងកាយមនុស្សត្រូវការប្រចាំថ្ងៃ។
Herbalife Nutrition ជាក្រុមហ៊ុនអាហារូបត្ថម្ភលំដាប់ពិភពលោកដែលមានបំណងធ្វើអោយពិភពលោកកាន់តែមានសុខភាពល្អ និងកាន់តែរីករាយ។
លោកបន្តថា«យើងមានបេសកកម្មមួយគឺ ផ្លាស់ប្តូរជីវិតរបស់មនុស្សជាមួយនឹងផលិតផល និងកម្មវិធីអាហារូបត្ថម្ភដ៏អស្ចារ្យតាំងពីឆ្នាំ១៩៨០មក។ ជាមួយនឹងសមាជិកឯករាជ្យរបស់យើង យើងប្តេជ្ញាផ្តល់ដំណោះស្រាយដល់ពិភពលោក ចំពោះបញ្ហាកង្វះខាតអាហាររូបត្ថម្ភ ជំងឺធាត់ ភាពចាស់ជរា និងការចំណាយខ្ពស់លើវិស័យសុខាភិបាល និងការកើនឡើងសហគ្រិនភាពគ្រប់វ័យ។ យើងផ្តល់ផលិតផលមានគុណភាពខ្ពស់ និងមានលក្ខណៈវិទ្យាសាស្ត្រ ដែលភាគច្រើនផលិតក្នុងរោងចក្រផ្ទាល់ខ្លួន ការបង្រៀនមួយទល់មួយជាមួយសមាជិកឯករាជ្យ និងផ្តល់ការគាំទ្រសហគមន៍ដោយបំផុតគំនិតអតិថិជនអោយប្រកាន់ខ្ជាប់របៀបរស់នៅសកម្ម និងមានសុខភាពល្អ»។
អាហារូបត្ថម្ភគោលដៅរបស់ក្រុមហ៊ុន ដែលរួមមាន ផលិតផលគ្រប់គ្រងទម្ងន់ កម្លាំង និងរាងកាយ និងផលិតផលថែទាំផ្ទាល់ខ្លួន អាចរកទិញបានតាមរយៈសមាជិក Herbalife Nutrition នៅក្នុងជាង៩០ប្រទេស។
ជាទំនួលខុសត្រូវក្នុងសង្គម ក្រុមហ៊ុន Herbalife Nutrition គាំទ្រដល់មូលនិធិ Herbalife Nutrition (HNF) និងកម្មវិធី Casa Herbalife របស់ខ្លួនដើម្បីនាំយកនូវអាហារូបត្ថម្ភល្អដល់កុមារដែលមានតម្រូវការ។
ការឧបត្ថម្ភអត្តពលិកលំដាប់ថ្នាក់ពិភពលោកជាង១៩០នាក់ និងក្រុមរបស់ពួកគេ ព្រមទាំងព្រឹត្តិការណ៍នៅជុំវិញពិភពលោក ក្នុងនោះមានទាំងកីឡាករបាល់ទាត់លោក Cristiano Ronald, The LA Galaxy និងក្រុមកីឡាអូឡាំពិក។
ក្រុមហ៊ុនមានបុគ្គលិកជាង៨,០០០នាក់ នៅទូទាំងពិភពលោក ហើយភាគហ៊ុនរបស់ក្រុមហ៊ុនត្រូវបានចុះក្នុងបញ្ជីទីផ្សាភាគហ៊ុនទីក្រុងញូវយ៉ក (NYSE: HLF) ជាមួយនឹងការលក់សរុបប្រមាណ៤.៤ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ២០១៧។
សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ Herbalife.com ឬ IAmHerbalife.com ៕