(ភ្នំពេញ)៖ នៅក្នុងសេចក្តីថ្លែងការណ៍មួយ សរុបលទ្ធផលបោះឆ្នោត នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសថា អ្នកបោះឆ្នោតម្នាក់ ជាសមាជិកក្រុមប្រឹក្សាឃុំ នៅខេត្តត្បូងឃ្មុំ បានទទួលមរណភាព ដោយគ្រោះថ្នាក់ចរាចរណ៍ ខណៈដែលគាត់បំពេញកាតព្វកិច្ច ទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៣។

គិតត្រឹមម៉ោង ១០:៣០ព្រឹក ក្នុងចំណោមការិយាល័យបោះឆ្នោតទាំង ២០៣ការិយាល័យមានការិយាល័យបោះឆ្នោតចំនួន១៩៦ការិយាល័យ ត្រូវបានបិទបញ្ចប់ការបោះឆ្នោត និងការិយាល័យបោះឆ្នោត ចំនួន ៧ទៀតមិនទាន់បិទការបោះឆ្នោត ដោយសារមានអ្នកមិនទាន់បានបោះឆ្នោតចំនួន១០នាក់ និងមានការិយាល័យរាប់សន្លឹកឆ្នោត ចំនួនជាង៥០% បានបញ្ចប់ការរាប់សន្លឹកឆ្នោត។ នេះបើតាមសេចក្តីថ្លែងការណ៍របស់គ.ជ.ប។

សរុបជារួមដំណើរការនៃការបោះឆ្នោត និងការរាប់សន្លឹកឆ្នោត បានប្រព្រឹត្តទៅដោយរលូនគ្មានការរាំងស្ទះ គ្មានអំពើហិង្សា គ្មានការគំរាមកំហែង និងមានសន្តិសុខសណ្តាប់ធ្នាប់ល្អ។

សូមបញ្ជាកថ់ា អាសនៈ ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៣ ឆ្នាំ២០១៩នេះ មានចំនួហនសរុប ៤១១៤កន្លែង ក្នុងនោះ អាសនៈក្រុមប្រឹក្សារាជធានី/ខេត្ត មានចំនួន ៥៥៩កន្លែង និង អាសនៈក្រុមប្រឹក្សាក្រុង/ស្រុក/ខណ្ឌ មានចំនួន៣៥៥៥កន្លែង។ អង្គបោះឆ្នោត ជាសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ក្នុងតំណែង ដែលមានចំនួនសរុប ១១៥៧២នាក់៕

ខាងក្រោមនេះជាសេចក្តីថ្លែងការណ៍របស់គ.ជ.ប៖