Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចតេជោ ហ៊ុន សែន៖ «ខ្ញុំតែងតែនៅជាមួយបងប្អូនគ្រប់កាលៈទេសៈ ហើយនឹងរួមគ្នាបន្តជំរុញការអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យកាន់តែរុងរឿង» (Video inside)

26-05-2019 08:08

(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩នេះ បានបង្ហាញនូវក្តីនឹករលឹកចំពោះបងប្អូនជនរួមជាតិកម្ពុជា និងបានជូនពរឲ្យបងប្អូនសុខសប្បាយរីករាយ ក្នុងថ្ងៃចុងសប្តាហ៍នេះ។

ជាមួយគ្នានេះ ជាថ្មីម្តងទៀត សម្តេចតេជោនាយករដ្ឋមន្ត្រី បានបន្តអំពាវនាវដល់បងប្អូនជនរួមជាតិ សូមបន្តចូលរួមថែរក្សា ការពារសន្តិភាពឲ្យបានគង់វង្ស ហើយសម្តេចតែងតែនៅជាមួយបងប្អូនគ្រប់កាលៈទេសៈ ហើយនឹងរួមគ្នាបន្តជំរុញការអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យកាន់តែរុងរឿង។

សម្តេចតេជោបន្តថា ប្រទេសកម្ពុជារីកចម្រើនទៅបាន គឺអាស្រ័យលើការចូលរួមចំណែកយ៉ាងសំខាន់ របស់បងប្អូនជនរួមជាតិគ្រប់ៗគ្នា។

សម្តេចតេជោ ហ៊ុន សែន បានសរសេរក្នុង Facebook យ៉ាងដូច្នេះថា «សុខសប្បាយជាទេបងប្អូនជនរួមជាតិ? យើងទាំងអស់គ្នាពិតជារីករាយ និងមានមោទនភាពក្រៃលែង ដែលបានឃើញប្រទេសជាតិ កំពុងរីកចម្រើនលឿនទៅមុខ ក្រោមដំបូលសន្តិភាព។ ការរីកចម្រើនរបស់ប្រទេសជាតិ មកដល់ដំណាក់កាលនេះ គឺបានមកពីការរួមចំណែកយ៉ាងសំខាន់ របស់បងប្អូនជនរួមជាតិ។ ដូច្នេះយើងបន្តចូលរួមថែរក្សា ការពារសន្តិភាពឲ្យបានគង់វង្ស។ ខ្ញុំតែងតែនៅជាមួយបងប្អូនគ្រប់កាលៈទេសៈ ហើយនឹងរួមគ្នាបន្តជំរុញការអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យកាន់តែរុងរឿង។ សូមជូនពរបងប្អូនបានសប្បាយរីករាយថ្ងៃចុងសប្តាហ៍គ្រប់ៗគ្នា»