(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួនគ្រឿង៣,០៤៨គ្រឿង រកឃើញល្មើសច្បាប់៦០៥គ្រឿង(ម៉ូតូ៧១%) អប់រំ២២១គ្រឿង និងផាកពិន័យ៣៨៤គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី២៥ ខែឧសភានេះ ត្រួតពិនិត្យរួមបានចំនួន១,៥៥៨គ្រឿង, អប់រំ១៣៩គ្រឿង និងផាកពិន័យ២៩៧គ្រឿង។
សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល២៥ថ្ងៃ ចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៩នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន៧៩,៤៧៣គ្រឿង រកឃើញយានយន្តល្មើសគ្រឿង១៥,៦៧៣(ម៉ូតូ៧៤%) ក្នុងនោះអប់រំ៥,៣៤១គ្រឿង និងផាកពិន័យ១០,៣៣២គ្រឿង៕