(ភ្នំពេញ)៖ ក្រុមហ៊ុន N.C.X. ដែលជាក្រុមហ៊ុនតែមួយគត់ទទួលបានសិទ្ធិដំឡើង និងចែកចាយម៉ូតូម៉ាក ហុងដា ប្រចាំប្រទេសកម្ពុជា បានដាក់សម្ពោធជាផ្លូវការនូវម៉ូតូម៉ាក Honda SCOOPY i ស៊េរីថ្មី ដែលមានការរចនាម៉ូដបែបសម័យទំនើប និងស្ទាយយ៉ាងប្លែកបែបឌីជីថល ហើយជាពិសេសនោះ គឺសម្រាប់តែព្រះរាជាណាចក្រកម្ពុជាប៉ុណ្ណោះ។
លោក ប៊េន គៀស្រ៊ីថាណាកន (Ben Kiasrithanakor), ប្រធានក្រុមហ៊ុន N.C.X បានថ្លែងថា នេះគឺជាលើកដំបូងដែល N.C.X. នាំយកមកនូវការរចនាម៉ូតផ្ដាច់មុខ សម្រាប់តែប្រទេសកម្ពុជា ដោយមានប្រើប្រាស់រូបរាង «Hexagon» ដែលជាតែមរចនានៅ SCOOPYi ប្រភេទ Prestige ហើយតែម «Hexagon» នេះឆ្លុះបញ្ចាំងពីភាពវិត្តភាពទៅមុខរបស់យុគសម័យថ្មី។ ចំណែកឯ SCOOPYi ប្រភេទ Urban វិញ ត្រូវបានរចនាឡើងផ្សាភ្ជាប់ទៅនឹងយុគសម័យឌីជីថល ដោយរចនាជា QR Code ជាមួយតែមម៉ូតូ។
លោក Ben Kiasrithankorn បានលើកឡើងទៀតថា សម្រាប់ម៉ូឌែលទាំងពីរនេះ បានផ្ដោតទៅលើភាពប្លែកទាន់សម័យរបស់យុវវ័យសម័យថ្មី។ លើកនេះ ក្រុមហ៊ុន N.C.X. បានបង្កើតវីដេអូផ្សព្វផ្សាយពាណិជ្ជកម្មថ្មីមួយ ជាមួយ កញ្ញា មាន សុនីតា និងលោក ហេងវិសាល ដែលជាអ្នកចូលចិត្តលេងស្ទាយប្លែកៗ ក្នុងសង្គមមកធ្វើជាអគ្គរាជទូតសុឆន្ទៈរបស់ New Honda SCOOPYi, BE NEXTSTER លើសពីនេះ Honda Scoopy i ស៊េរីថ្មីមានជម្រើសពណ៌ចំនួន៥ សម្រាប់ជ្រើសរើស គឺមាន ពណ៌ស, ខ្មៅ និងក្រហម សម្រាប់ម៉ូឌែល Prestige ហើយពណ៌ខៀវ និងពណ៌ផ្កាឈូក។
គួរបញ្ជាក់ថា អតិថិជនទាំងអស់អាចរកទិញបាន នៅគ្រប់បណ្ដាហាងលក់ម៉ូតូហុងដាទាំងអស់ទូទាំងប្រទេស ចាប់ពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៩ នេះតទៅ៕
សម្រាប់ព័ត៌មានបន្ថែម ទំនាក់ទំនង៖ 010 922 922 ឬគេហទំព័រ៖ https://ncxhonda.com.kh/scoopyi/