(ព្រះសីហនុ)៖ ប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ និងជាអភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុលោក យន្ត មីន មានប្រសាសន៍ថា ក្នុងឱកាសប្រារព្ធទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍច័ន្ទក្រហម ខួបលើកទី១៥៦ ដែលបានរៀបចំឡើង នៅសណ្ឋាគារសុខា ខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៩នេះ សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ទទួលបានថវិកាពីសប្បុរសជនជាង ១,៦០០,០០០ដុល្លារសហរដ្ឋអាមេរិក។

ពិធីអបអរសាទទិវាពិភពលោកកាកបាទក្រហមនិងអឌ្ឍច័ន្ទក្រហម ខួបលើកទី១៥៦ កាលពីព្រឹកមិញនេះ ចូលរួមជាអធិបតី ដោយ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រះសីហនុ៕