(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសៅរ៍ចុងសប្តាហ៍នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានបង្ហោះរូបភាព និងសកម្មភាពចេញទៅលេងកីឡាវាយកូនគោល ដែលជាកីឡាដ៏ពេញនិយមរបស់សម្តេច បន្ថែមលើការហាត់ប្រាណដើរដោយធម្មជាតិ ឬដើរលើម៉ាស៊ីន។

សម្តេចតេជោ ហ៊ុន សែន បានសរសេរក្នុង Facebook របស់សម្តេចយ៉ាងដូច្នេះថា «រីករាយជាមួយថ្ងៃសម្រាកចុងសប្តាហ៍។ សម្រាប់ខ្ញុំមានតែកីឡាកូនគោលមួយប៉ុណ្ណោះបន្ថែម លើការដើរហាត់ប្រាណដោយធម្មជាតិ ឬដើរលើម៉ាស៊ីន។ សុំជួយសង្កេតមើលរូបថតទាំងនេះ តើមានចំណុចខុសគ្នាកន្លែងណាខ្លះប្រៀបធៀបជាមួយរូបថតមុនៗ?»

សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានបញ្ជាក់ថា កីឡាវាយកូនគោលសមស្របខ្លាំងណាស់ ជាមួយមនុស្សមានវ័យច្រើន ហើយសម្តេចក៏ចាប់ផ្តើមប្តូរមកវាយកូនគោលនៅឆ្នាំ២០០០៕