(កោះកុង)៖ ដើម្បីកាន់បន្ថយអត្រាកើនឡើងនូវចំនួនអ្នកកើតជំងឺគ្រុនឈាម នៅតាមមូលដ្ឋានដែលបណ្តាលឱ្យអ្នកជំងឺមួយចំនួនរងគ្រោះរហូត ដល់បាត់បង់ជីវិតនោះ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩នេះ លោកវេជ្ជៈបណ្ឌិត ម៉ក់ គឹមលី អនុប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង បានអំពាវរនាវឱ្យប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ចូលរួមថែរក្សាអនាម័យបរិស្ថាន រួមទាំងនាំគ្នាលុបបំបាត់ជម្រកមូសខ្លា ដើម្បីការការពារជំងឺគ្រុនឈាម នៅតាមមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាព។

លោកវេជ្ជៈបណ្ឌិត ម៉ក់ គឹមលី បានថ្លែងប្រាប់ភ្នាក់ងារ Fresh News ឱ្យដឹងថាអត្រាអ្នកកើតជំងឺគ្រុនឈាមនៅក្នុងខេត្តកោះកុង បានកើនឡើងជាលំដាប់ ដែលធ្វើឱ្យប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននានា នៅទូទាំងខេត្តមានការព្រួយបារម្ភផងដែរ។ ចំពោះជម្ងឺគ្រុនឈាមភាគច្រើន បានកើតទៅលើកកុមារ មូលហេតុដោយមូសខ្លាខាំ ទើបបណ្តាលឱ្យកើតជំងឺគ្រុនឈាម ដែលកត្តានេះ ដែលបណ្តាលមកពី ប្រជាពលរដ្ឋខ្វះការប្រុងប្រយ័ត្នទៅលើកុមារ និងខ្វះអនាម័យបរិស្ថាន។

លោកបានបញ្ជាក់ថា ក្នុងអំឡុងខែនេះ ជំងឺគ្រុនឈាមបានកើតទៅលើកុមារម្នាក់បានស្លាប់បាត់បង់ជីវិត ដោយសារគាត់មានសភាពធ្ងន់ធ្ងរ កើតយូរថ្ងៃមកហើយ ទើបបញ្ជូនមកកាន់មន្ទីរពេទ្យធ្វើក្រុមលោកគ្រូពេទ្យពុំអាចជួយសង្គ្រោះទាន់ពេលវេលានោះទេ។

លោកវេជ្ជៈបណ្ឌិត ក៏បានបញ្ជាក់បន្ថែមថា នៅសប្តាហ៍ក្រោយនេះ ក្រុមមន្ទីរបានសហការណ៍ជាមួយអាជ្ញាធរដែនដី ដើម្បីធ្វើការផ្សព្វផ្សាយអប់រំ ដល់ប្រជាពលរដ្ឋ និងអាជីវករដែលមានមុខរបរជួសជុលរថយន្តម៉ូតូ ឱ្យចេះធ្វើអនាម័យបរិស្ថាន ដោយយកសំបកកង់រថយន្តម៉ូតូទុកដាក់ ឱ្យបានត្រឹមត្រូវទីកន្លែងណា ដើម្បីកុំឱ្យមានទឹកដកក្នុងកងវាបណ្តាលឱ្យជាជំរកមូសពង ហើយអបរំពលរដ្ឋឱ្យចេះ ធ្វើអនាម័យបរិស្ថាបជុំវិញ លំនៅដ្ឋានរបស់ខ្លួន ហើយត្រូវស្លៀកពាក់ខោរអាវវែងចងម៉ុងឱ្យកូនៗពេលយប់ ដើម្បីការពារមូសខាំ។

ចំពោះការផ្សព្វផ្សាយការអប់រំខាងលើនេះ មន្ទីរសុខាភិបាលខេត្តបានចុះធ្វើការអបរំ បាញ់ថ្នាំកម្ចាត់ជម្រកមូសខ្លាបានជាច្រើនភូមិមក ហើយមន្ទីរសុខាភិបាលនៅតែអនុវត្តន៍បន្ត ដើម្បីអនុវត្តន៍តាមបទបញ្ជាក់ របស់ក្រសួងសុខាភិបាលក្នុងការកម្ចាត់មូសខ្លា នៅតាមមូលដ្ឋានផងដែរ៕