(ភ្នំពេញ)៖ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្ញើសារលិខិតគោរពជូនពរ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសថ្ងៃចម្រើនជន្មាយុគម្រប់ ៨៥ឆ្នាំ ឈានចូល ៨៦ឆ្នាំ របស់សម្ដេច ដែលសារលិខិតជូនពរនោះ មានខ្លឹមសារថា ក្នុងឱកាសប្រកបដោយមហានក្ខត្ដឫក្សថ្លៃថ្លា នៃទិវាចម្រើនជន្មាយុដ៏ឧត្តុង្គឧត្តម នាថ្ងៃសៅរ៍ ៧រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៩ ក្នុងនាម កាកបាទ ក្រហម កម្ពុជា និង ក្នុង នាម ខ្ញុំផ្ទាល់ ខ្ញុំសូម លំ ឱនកាយគោរព ជូននូវ សព្ទ សាធុការពរជ័យ បវរសួស្ដី សិរីវឌ្ឍនា វិបុលសុខ មហាប្រសើរគ្រប់ប្រការ ជូន សម្ដេច អគ្គ មហាពញា ចក្រី ប្រធាន រដ្ឋសភា នៃព្រះរាជាណាចក្រ កម្ពុជា សូម មាន សុខភាព ល្អ បរិបូរ កម្លាំងមាំមួន បញ្ញាញាណ ឈ្លាសវៃ និង មានអាយុ យឺនយូរ។
យើងខ្ញុំ សូមគោរ ពសម្តែងនូវការ ដឹងគុណ កតញ្ញុកតវេទិតាធម៌ ដ៏ជ្រាល ជ្រៅបំផុត ចំពោះ វីរៈភាព ឆន្ទៈ មោះ មុត សកម្មភាពដ៏ឧត្តុង្គឧត្តម របស់ សម្ដេច អគ្គ មហាពញា ចក្រី ដែលជានិច្ចកាលបានខិតខំប្រឹងប្រែង ដោយ មិនខ្លាច នឿយ ហត់យក អស់ កម្លាំងកាយ ចិត្ត ប្រាជ្ញាស្មារតី ព្រមទាំងបទពិសោធន៍ ប្រកបដោយគតិបណ្ឌិតខ្ពស់ ក្នុងការ រួម ចំណែក ពង្រឹងនីតិរដ្ឋ លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ការគោរពសិទ្ធិមនុស្សសេចក្តីថ្លៃថ្នូរជាមូលដ្ឋាន ការប្រយុទ្ធ ប្រឆាំង អំពើពុករលួយ ការប្រយុទ្ធប្រឆាំងគ្រឿងញៀន ការកែ ទម្រង់ រដ្ឋ ស៊ីជម្រៅប្រកបដោយ នីតិកោសល្យ ដើម្បី កំណើនការងារ សមធម៌ និងប្រសិទ្ធភាព ការ កសាង បានសមិទ្ធផលសង្គមយ៉ាងច្រើន ជាពិសេស ដឹកនាំស្ថាប័ន រដ្ឋស ភាសម្រេច បាន ជោគជ័យដ៏ត្រចះត្រចង់ ជា បន្ត បន្ទាប់ រក្សាបានសុខសន្តិភាព និង អភិវឌ្ឍជាតិ មាតុ ភូមិ ជាទី ស្នេហានៃយើងកាន់តែចម្រើនជឿនលឿន រុងរឿងថ្កើងថ្កានប្រកបដោយសុខដុមរមនា។
ក្នុងឱកាសដ៏មហាមង្គលវិសេសវិសាលនេះ យើងខ្ញុំ សូមអភិវន្ទបួងសួងដល់តេជបារមីនៃវត្ថុ ស័ក្ដិសិទ្ធិ ទាំង អស់ ក្នុងលោក ទេវតារ ក្សា ព្រះរាជាណាចក្រកម្ពុជា ជាពិសេសទេវតាឆ្នាំថ្មី ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ឆ្នាំ២០ ១ ៩ សូមជួយអភិបាល គ្រងរក្សាប្រោះព្រំ ប្រសិទ្ធពរ បវរមហាប្រសើរជូន សម្ដេច អគ្គ មហា ពញា ចក្រី និង លោកជំទាវ ជាទី គោរពដ៏ ខ្ពង់ខ្ពស់ ព្រមទាំង បុត្រា បុត្រី បុត្រប្រសា និងចៅៗជាទី ស្រឡាញ់ សូមបាន ប្រកប ដោយ ព្រះពុទ្ធពរ ទាំង ៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍ កុំបីឃ្លៀងឃ្លាត ឡើយ ។
ខ្លឹមសារទាំងស្រុងនៃលិខិតជូនពររបស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត គោរពជូន សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន មានដូចខាងក្រោមនេះ ៖