(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ឲ្យដឹងថា នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន២០លើក បណ្ដាលឲ្យមនុស្សស្លាប់១២នាក់, របួសស្រាល១០នាក់ និងរបួសធ្ងន់១៧នាក់។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំង២០លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូចំនួន១៤គ្រឿង, រថយន្ដធំ៣គ្រឿង និងរថយន្តតូច១៥គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍រួមមាន៖ ល្បឿន, មិនគោរសិទ្ធិ, មិនប្រកាន់ស្ដាំ, ប្រជែង, និងបត់គ្រោះថ្នាក់។
សូមបញ្ជាក់ថា រយៈពេល២៣ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ កើតឡើង២៦៦លើក, បណ្ដាលឲ្យមនុស្សស្លាប់ចំនួន១២១នាក់ របួសធ្ងន់២៥៩នាក់ និងរបួសស្រាល១៣០នាក់៕