Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គ.ជ.ប ប្រាប់ឲ្យមន្ត្រីពាក់អាវយឺត និងមួកមានស្លាកគ.ជ.ប នៅតាមការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត

23-05-2019 18:41

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានចេញសេចក្តីណែនាំដល់មន្ត្រីរបស់ខ្លួន ត្រូវពាក់អាវយឺត និងមួក ដែលមានស្លាកសញ្ញា គ.ជ.ប នៅតាមការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត។ នេះបើយោងតាមសេចក្តីណែនាំដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៣ ខែឧសភានេះ។

យោងតាមសេចក្តីណែនាំរបស់ គ.ជ.ប បានឱ្យដឹងថា ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សា ស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៣ ឆ្នាំ២០១៩នេះ គ.ជ.ប នឹងចែកជូន អាវយឺត និងអ្នកដែលមានស្លាកសញ្ញា (LOGO) គ.ជ.ប ដល់គណៈកម្មការការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោតទាំងអស់ សម្រាប់ពាក់បំពេញការងារនៅថ្ងៃបោះឆ្នោត។

ក្នុងគោលបំណងឱ្យមានសញ្ញាសម្គាល់សម្រាប់មន្ត្រីការិយាល័យរបោះឆ្នោត និងរាប់សន្លឹកឆ្នោត និងពង្រឹងរបៀបរៀបរយនៅតាមការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានប្រាប់ប្រធានគណៈកម្មការរាជធានី-ខេត្ត រៀបចំការបោះឆ្នោត (គធ.ខប) ទាំងអស់ណែនាំដល់មន្ត្រី នៅតាមការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោតទាំងអស់ ឱ្យពាក់អាវយឺត និងមួក ដែលផ្តល់ជូនដោយ គ.ជ.ប ឱ្យបានគ្រប់ៗគ្នាក្នុងពេលបំពេញការងារ នៅថ្ងៃបោះឆ្នោត នាថ្ងៃអាទិត្យ ទី២៦ ខែឧសភា ឆ្នាំ២០១៩ ខាងមុខនេះ៕