(កំពង់ចាម)៖ ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ ឯម កុសល នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩នេះ បានណែនាំ និងក្រើនរំលឹកដល់មន្ដ្រីនគរបាលក្រោមឱវាទ ត្រូវតែខិតខំប្រឹងប្រែងបំពេញការងារ ទៅតាមតួនាទីរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវ ដើម្បីបម្រើសេវាជូនពលរដ្ឋឲ្យបានល្អ។
សារក្រើនរំលឹកជាថ្មីនេះ ត្រូវបានធ្វើឡើងក្នុងឱកាស លោកឧត្តមសេនីយ៍ស្នងការ ដឹកនាំប្រជុំការងារចាំបាច់ និងការងារកាកបាទក្រហម ដោយមានការចូលរួមពីលោក លោកស្រី នាយការិយាល័យ៣២រូប លោកអធិការដ្ឋាននគរបាលស្រុក ក្រុងទាំង១០ សរុបរួមចំនួន៤២រូប នាព្រឹកមិញនេះ។
បន្ថែមពីផ្ដាំផ្ញើ និងស្ដាប់របាយការណ៍ស្នួលមួយចំនួនហើយនោះ លោកឧត្តមសេនីយ៍ទោ ឯម កុសល បាន សំណូមពរឲ្យមន្ត្រីនគរបាលជាតិខេត្តកំពង់
ចាម ចូលរួមការងារកាកបាទក្រហម និងបានណែនាំដល់អធិការស្រុក ក្រុងទាំង១០ លោក ការិយាល័យជំនាញពីនីតិវិធី អនុវត្តន៍ដីកា ផែនការការពារ
សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សារធារណៈ និងការងារឃោសនាបោះឆ្នោត សម្រាប់ការបោះ
ឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៣ ឆ្នាំ២០១៩។
លើសពីនេះលោកស្នងការ បាន មានមតិផ្តាំផ្ញើដល់មន្ត្រីក្រោមឱវាទខិតខំយកចិត្តទុកដាក់ធ្វើការងារទៅតាម
តួនាទី និងតាមជំនាញរៀងៗខ្លួន និងបម្រើសេវាកម្មសាធារណ: ជូនប្រជាពលរដ្ឋឲ្យបានល្អ និងជៀសឲ្យឆ្ងាយពីទង្វើអបាយមុខទាំងឡាយណាដែលសង្គមស្អប់ខ្ពើម៕