Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ស.ស.យ.ក រាជធានីភ្នំពេញ និងក្លិបបាល់ទាត់បឹងកេត ធ្វើសន្និសីទអំពី «ដំណើរការប្រកួតជ្រើសរើសពានរង្វាន់ជើងឯកវិទ្យាល័យលើកទី១»

23-05-2019 14:51

(ភ្នំពេញ)៖ នៅរសៀល ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩នេះ សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ សហការជាមួយ ក្លិបបាល់ទាត់បឹងកេត បានរៀបចំសន្និសីទសារព័ត៌មានមួយស្តី អំពី «ដំណើរការនៃការប្រកួត ជ្រើសរើសពានរង្វាន់ជើងឯកវិទ្យាល័យលើកទី១ ឆ្នាំ២០១៩»

សន្និសីទនេះ ត្រូវបានរៀបចំឡើង ដោយមានការចូលរួមពីគណៈកម្មការប្រតិបត្តិការប្រកួតជ្រើសរើសពាន រង្វាន់ ជើងឯកវិទ្យាល័យលើកទី១ ឆ្នាំ២០១៩ នាអគារខេមរានី នៃទីស្នាក់ការសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ៕