(ភ្នំពេញ)៖ ថ្នាក់ដឹកនាំក្រសួងរ៉ែ និងថាមពល និងអគ្គិសនីកម្ពុជា កំពុងធ្វើបទបង្ហាញដល់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩នេះ ពាក់ព័ន្ធនឹងបញ្ហាមួយចំនួន ក្នុងការបំពេញការងាររបស់អង្គភាពទាំងពីរ។ បទបង្ហាញនេះ ធ្វើឡើងនៅទីស្តីការគណៈរដ្ឋមន្រ្តី។

ក្នុងកិច្ចប្រជុំនៅព្រឹកនេះ គេឃើញមានវត្តមាន លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងតំណាងអគ្គិសនីកម្ពុជា។ ចំណែកសមាសភាពឧត្តមក្រុមប្រឹក្សាពិគ្រោះយោបល់ មានវត្តមានប្រធានគណបក្សនយោបាយ ជាច្រើនផងដែរ។

នៅក្នុងកិច្ចប្រជុំខាងលើនេះ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា និងជាសមាជិកក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានសួរដេញដោលទៅ ភាគីក្រសួងរ៉ែ និងថាមពល និអគ្គិសនីកម្ពុជា ចំនួន៤ចំណុចរួមមាន៖

១៖ អំពីសួយសាររ៉ែបានពីការលក់ភ្នំ រ៉ែ និងខ្សាច់បូមពីទន្លេបានចំណូល ប៉ុន្មានចូលទៅជាថវិការបស់រដ្ឋ...។
២៖ អំពីគោលជំហររបស់ក្រសួងរ៉ែ និងថាមពលជាមួយក្រុមហ៊ុន ទ្រី ភាព តើខាងក្រសួងអនុញ្ញាតឲ្យក្រុមហ៊ុនមួយនេះធ្វើការសម្អាត ជ្រាំងទន្លេ?
៣៖ អំពីក្រសួងរ៉ែ និងថាមពលមាននូវដីជាប់ជើងភ្នំក្រោយពលរដ្ឋកាន់ កាប់អាស្រ័យផល តើក្រសួងអាចប្រគលដីនោះឲ្យពលរដ្ឋវិញដែរទេ?
និង៤៖ ហេតុអ្វីបានជាតម្លៃភ្លើងឡើងថ្លៃ១គុណជា២ គឺស្របពេលភ្លើងដាច់គ្មានបានប្រើផងនោះ?៕