Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ផ្ទះ២ខ្នងដែលជាអំណោយរបស់ សម្ដេចតេជោ ហ៊ុន សែន ត្រូវបានប្រគល់ជូន គ្រួសារ អតីតយុទ្ធជន២គ្រួសារ នៅ ស្រុក បាធាយ ខេត្តកំពង់ចាម

22-05-2019 20:13

(កំពង់ចាម)៖ នៅ រសៀល ថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០១៩នេះ លោក ឧ ត្ត ម សេនីយ៍ ទោ ឯម កុសល ស្នងការ នគរបាល ខេត្ត និង ជា ប្រធាន គណៈកម្មាធិការ សមាគម អតីតយុទ្ធជន កម្ពុជា ( ស . អ . ក ) ខេត្តកំពង់ចាម និង មានការ អញ្ជើញ ចូលរួម ពី លោក ផេ ន សុផល អភិបាលស្រុក និង ជា ប្រធាន ក ត្តិ យស ស អ ក ស្រុក បាធាយ លោក ប្រធាន អនុប្រធាន ស អ ក ស្រុក និង សមាជិក សមាជិកា ពាក់ព័ន្ធ ក្នុង ស្រុក បាធាយ បាន សាកសួរ សុខទុក្ខ និង រៀបចំ ពិធីប្រគល់ - ទទួល ផ្ទះ ជូន គ្រួសារ អតីតយុទ្ធជន ចំនួន ២ គ្រួសារ ។

ក្នុងឱកាស នោះ លោក ឧ ត្ត ម សេនីយ៍ ទោ ឯម កុសល បាន នាំយក គ្រឿងឧបភោគ បរិភោគ មួយចំនួន ដូចជា អង្ករ ១ បេ, មី ១ កេស , ទឹក សុទ្ធ ១ កេស , ទឹក ផ្លែឈើ ១ កេស , ត្រីខ ១ កេស ទឹកត្រី ១ យួរ , ទឹកស៊ីអ៊ីវ ១ យួរ , ស្ករ , អំបិល ប៊ីចេង ១ មុខ មួយ គីឡូ ព្រមទាំង ថវិកា ១០ ម៉ឺន រៀល ក្នុង ១ គ្រួសារ ដែលជា អំណោយ របស់សម្ដេច តេ ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ កម្ពុជា និង ជា ប្រធាន សមាគម អតីតយុទ្ធជន កម្ពុជា ។

អតីតយុទ្ធជន ទាំង ២ គ្រួសារ ដែល ទទួល ផ្ទះ នៅពេលនេះ រួមមាន ទី ១៖លោកស្រី នៅ ភូមិ ឃុំ សំបូរ និង ទី ២៖លោកស្រី នៅ ភូមិ ឃុំ ជើងព្រៃ។

គ្រួសារ អតីតយុទ្ធជន ទាំងពីរ បាន ថ្លែង នូវ សេចក្ដីត្រេកអរ យ៉ាងខ្លាំង និង បាន គោរព ដឹងគុណ ចំពោះ ការយកចិត្ត ទុក្ខ ដាក់ ពី សំណាក់ សម្ដេច តេ ជោ ហ៊ុន សែន ដែល បាន សាងសង់ ផ្ទះ ជូន ពួកគាត់បានយ៉ាងសមរម្យ ។

ក្នុង ពិធី ប្រគល់ - ទទួល ផ្ទះ ក៏មាន បងប្អូន អតីតយុទ្ធជន និង ប្រជាពលរដ្ឋ អញ្ជើញ ចូលរួម ក្នុង ពិធី ចំនួន២០ នាក់ និង បាន ឧបត្ថម្ភ ថវិកា ជូន ពីលោកឧត្តមសេនីយ៍ទោ ឯម កុសល ក្នុង ម្នាក់ៗ ទទួល ថវិកា ២ ម៉ឺន រៀល ផងដែរ៕