(កំពង់ឆ្នាំង)៖ នៅរសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩នេះ មន្រ្តីរដ្ឋបាលព្រៃឈើខេត្តកំពង់ឆ្នាំង បានវាស់វែងឈើដែលផ្ទុកនៅក្នុងរថយន្ដយីឌុបមួយគ្រឿង ដែលកម្លាំងកងរាជអាវុធហត្ថ លើផ្ទៃប្រទេស សហការជាមួយកម្លាំងរដ្ឋបាលព្រៃឈើសង្កាត់បរិបូណ៌ស្ទាក់ចាប់បាន កាលពីថ្ងៃអង្គាររំលងអធ្រាត្រម្សិលមិញ នៅក្នុងស្រុកបរិបូណ៌។
លោក លន់ វ៉ាន់ថា នាយសង្កាត់រដ្ឋបាលព្រៃឈើបរិបូណ៌ បានប្រាប់អង្គភាព Fresh News ថា រយន្តខាងលើនេះពាក់ស្លាកលេខព្រះសីហនុ 3A-7290 ធ្វើដំណើរចេញពីទឹកដីនៃខេត្តពោធិ៍សាត់ ដោយដឹកបង្គោលរបងពីលើ ឈើឡា៓ងបួនជ្រុងបង្កប់ពីខាងក្រោម ឆ្ពោះទៅកាន់រាជធានីភ្នំពេញ ប៉ុន្តែមកដល់ចំណុចខាងលើ ត្រូវបានកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយកម្លាំងសង្កាត់រដ្ឋបាលព្រៃឈើថ្នាក់សង្កាត់ និងខេត្តកំពង់ឆ្នាំង ធ្វើការស្ទាក់ចាប់បាន កាលពីវេលាម៉ោង ២៖៣០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី២១ ខែឧសភា នៅក្នុងស្រុកបរិបូណ៌។
វត្ថុតាងមានរថយន្ដយីឌុប ១គ្រឿង និងឈើត្រូវបានប្រគល់មកខាងខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តកំពង់ឆ្នាំង ដើម្បីធ្វើការរុះរើ និងវាស់វែងនៅរសៀលថ្ងៃនេះតែម្ដង។
បើទោះយ៉ាងណាចំ នួនឈើទាំងនេះ មិនទាន់មានតួលេខប្រាកដនៅឡើយទេ ខណៈកម្លាំងរដ្ឋបាលព្រៃឈើកំពុងតែធ្វើការទម្លាក់ឈើពីលើរថយន្តនោះ៕