Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ្នកជំនួញវ័យក្មេង ២រូបនាំយកអំណោយចែកជូនកុមារ និងគ្រូៗជាង ២០០នាក់ ដើម្បីបង្ហាញពីវប្បធម៌ចែករំលែកគ្នាទៅវិញទៅមក

21-05-2019 17:10

(កំពង់ស្ពឺ)៖ ក្រោយមើលឃើញពីទុក្ខលំបាកដោយផ្ទាល់របស់កុមារ និងលោកគ្រូអ្នកគ្រូ នៅក្នុងសាលាបឋមសិក្សាវត្តត្រពាំងក្រពើ ស្ថិតនៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ អ្នកជំនួញវ័យក្មេងពីររូប គឺលោក ស្រេង ឈាងឡេង និងលោក សែន ណារ៉ា ដែលជាដៃគូជំនួញ បានចាប់ដៃគ្នានាំយកអំណោយ ទៅប្រគល់ជូនលោកគ្រូអ្នកគ្រូ និងកុមារៗជាង ២០០នាក់ ដើម្បីបង្ហាញពីវប្បធម៌ចែករំលែកគ្នាទៅវិញទៅមក។ នេះជាការចែករំលែករបស់អ្នកទាំងពីរ បន្ទាប់ពីបានចាប់ដៃគ្នាបើកគម្រោងលក់ដីឈ្មោះ សែន ណារ៉ា ឈាងឡេង នៅម្ដុំផ្លូវជាតិលេខ៣ ជិតផ្សារព្រៃទទឹង។

មិនខុសគ្នាដែរលោក សែន ណារ៉ា ម្ចាស់ក្រុមហ៊ុនពុះដីឡូតិ៍ សែន ណារ៉ា បានអះអាងថា អំណោយដែលបានយកមកប្រគល់ជូននេះ គឺជារបស់ក្រុមហ៊ុនលោក និងមានការចូលរួមពីសប្បុរសជន ដែលជាម្ចាស់ក្រុមហ៊ុនផ្សេងទៀត ក្នុងនោះ ក៏មានការចូលរួមពីព្រះចៅអធិការវត្តត្រពាំងក្រពើផងដែរ។

លោកបានបន្ថែមថា ហេតុផលដែលនាំឲ្យមានការឯកភាពគ្នា យកសម្ភារសិក្សា និងថវិការមកប្រគល់ជូនកូនសិស្សជាង ២០០នាក់ និងលោកគ្រូអ្នកគ្រូ មួយចំនួននៅទីនោះ គឺដោយសារតែលោកធ្វើជំនួញពុះដីលក់នៅក្បែរៗនោះហើយ។

លោក ស្រេង ឈាងឡេង បានលើកឡើងថា ក្រៅពីគិតគូរផលិតបទចម្រៀង និងគម្រោងលក់ដី លោកក៏បានចូលរួមក្នុងសកម្មភាពចែកអំណោយជូនដល់ ចាស់ៗ ក្មេងៗ និងសហគមន៍ក្រីក្រមួយចំនួនផងដែរ នាពេលកន្លងមក ដោយលោកប្រកាសថា គឺមានតែការរួមចំណែកពីសប្បុរសជនម្នាក់បន្តិចៗ និងពីសប្បុរសជនម្នាក់បន្តិចៗ ទើបធ្វើឲ្យពិភពលោកទាំងមូលពោរពេញដោយក្ដីស្រលាញ់៕