(កំពង់ស្ពឺ)៖ ខណៈនេះវេលាម៉ោងជាង ៤រសៀល ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩នេះ មានករណីអគ្គិភ័យមួយកំពុងឆេះសិប្បកម្មស្លប្រេងម៉ាស៊ូត ស្ថិតនៅចំណុចភូមិដំណាក់ត្រាច ឃុំដំបូងរូង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
ស្នងការនគរបាលខេត្តកំពង់ស្ពឺ លោកឧត្តមសេនីយ៍ទោ សម សាមួន បានប្រាប់អង្គភាព Fresh News បានឲ្យដឹងថា ក្រោយទទួលបានព័ត៌មាននេះ កម្លាំងសមត្ថកិច្ចជំនាញរបស់លោកកំពុង តែចេញអន្ដរាគមន៍យ៉ាងយកចិត្តទុកដាក់ ដើម្បីជួយសង្គ្រោះ។
បើតាមលោកឧត្តមសេនីយ៍ស្នងការ ទីតាំងសិប្បកម្មស្លប្រេងម៉ាស៊ូតនេះ កាលពីពេលកន្លងទៅសមត្ថកិច្ច បានចុះបិទអាជីវកម្មរួចមកហើយ ដោយសារដំណើរការគ្មានការអនុញ្ញាត ប៉ុន្ដែទំនងលួចបើកដំណើរការដោយស្ងាត់ៗ ទើបមានករណីអគ្គិភ័យនេះកើតឡើង៕