(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩នេះ បានចេញសេចក្តីជូនដំណឹងថ្មីមួយ សម្រេចពន្យារពេលដាក់លិខិតប្រកាស និងបង់ប្រាក់ពន្ធប្រចាំខែមេសា ឆ្នាំ២០១៩ និងពន្យារពេលភ្ជាប់របាយការណ៍ឥណទានអាករលើតម្លៃបន្ថែម ។ នេះបើតាមសេចក្តីជូនដំណឹង ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ។
ការសម្រេចពន្យារពេលនេះ ដោយពិនិត្យឃើញថា មន្ត្រីរាជការ កម្មករ និយោជិត ទាំងអស់ត្រូវបានអនុញ្ញាតឲ្យឈប់សម្រាកជាច្រើន ថ្ងៃក្នុងឱកាសពិធីបុណ្យជាតិនានា ក្នុងខែឧសភានេះ រួមទាំងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩ ដែលជាថ្ងៃផុតកំណត់ដាក់លិខិតប្រកាស និងបង់ប្រាក់ពន្ធប្រចាំខែមេសា ឆ្នាំ២០១៩។
អគ្គនាយកដ្ឋានពន្ធដារ សម្រេចពន្យារកាលបរិច្ឆេទកំណត់ ឲ្យដាក់លិខិតប្រកាស និងបង់ប្រាក់ពន្ធប្រចាំខែមេសា ឆ្នាំ២០១៩ រហូតដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ ដើម្បីឲ្យអ្នកជាប់ពន្ធមានពេលវេលាគ្រប់គ្រាន់សម្រាប់ រៀបចំលិខិតប្រកាស និងបង់ប្រាក់ពន្ធប្រចាំខែមេសា ឆ្នាំ២០១៩៕
សូមអានសេចក្តីជូនដំណឹងទាំងស្រុង៖