(ភ្នំពេញ)៖ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៩ កន្លងទៅនេះ កម្លាំងជំនាញរបស់ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវបង្ក្រាបបានជនសង្ស័យចំនួន ២ក្រុម ដោយឃាត់ខ្លួនចំនួន ១០នាក់ ពាក់ព័ន្ធប្រព្រឹត្តបទល្មើស ១២ករណី។
នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល លោក ប៊ុន សត្យា បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩នេះថា
*ក្រុមទី១៖ ឃាត់ខ្លួនជនសង្ស័យចំនួន ០៧នាក់ ពាក់ពន្ធ័ប្រព្រឹត្តបទល្មើសចំនួន ០៦ករណី ពាក់ព័ន្ធអំពើលួចមានស្ថានទម្ងន់ទោស ដោយសារការប្រើអំពើហឹង្សា (ប្រើដាវកែច្នៃ កាប់ប្លន់យកទ្រព្យសម្បត្តិ) ចំនួន ៥ករណី និងករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ចំនួន ០១ករណី និងចាប់យកវត្ថុតាងធ្វើសកម្មភាពដាវកែឆ្នៃចំនួន ០២ដើម ម៉ូតូមួយគ្រឿង និង ភស្តុតាងជារបស់ជនរងគ្រោះម៉ូតូចំនួន ០២ ស្លាកលេខម៉ូតូចំនួន ០២បន្ទះ។
*ក្រុមទី២៖ ឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ពាក់ពន្ធ័ប្រព្រឹត្តបទល្មើស ចំនួន ០៦ករណី មាន៖ អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រើអំពើហិង្សា (ឆក់ទ្រព្យសម្បត្តិ) ចំនួន ០៤ករណី ,អំពើលួច (កាច់កម៉ូតូ) ចំនួន ០១ករណី និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ចំនួន ០១ករណី។
លោក ប៊ុន សត្យា បានបញ្ជាក់ទៀតថា សម្រាប់ក្រុមទី១ទាំង៧នាក់រួមមាន៖
*ទី១៖ ឈ្មោះ ហួរ វណ្ណឌី អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលលេខ៧២ ផ្លូវបេតុង ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ហើយឃាត់ខ្លួននៅថ្ងៃទី១៧ ខែឧសភ នៅចំណុចផ្ទះជួលលេខ៧២ ផ្លូវបេតុង ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។
*ទី២៖ ឈ្មោះ ឡេង សុខណៃ អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិសុក្រមជ្រុំ ឃុំគងជ័យ ស្រុកអូររាំងឪ ខេត្តកំពង់ចាម ដោយឃាត់ខ្លួននៅថ្ងៃទី១៧ ខែឧសភា នៅចំណុចផ្ទះជួលលេខ៧២ ផ្លូវបេតុង ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។
*ទី៣៖ ឈ្មោះឃីន សូណាល់ ហៅសូណា អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលលេខ៧២ ផ្លូវបេតុង ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ដោយឃាត់ខ្លួននៅថ្ងៃទី ១៧ ខែឧសភា នៅចំណុចផ្ទះជួលលេខ៧២ ផ្លូវបេតុង ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។
*ទី៤៖ ឈ្មោះ ទ្រី ករុណា ហៅ កាក់ អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង សង្កាត់ចតុមុខ ខណ្ឌដូនពេញ ដោយឃាត់ខ្លួននៅថ្ងៃទី១៧ ខែឧសភា នៅចំណុចផ្ទះជួលលេខ៧២ ផ្លូវបេតុង ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។
*ទី៥៖ ឈ្មោះ ចំរើន សម្បត្តិ ហៅ ពៅ អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៥១៥ ផ្លូវលំ ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ដោយឃាត់ខ្លួននៅថ្ងៃទី១៧ ខែឧសភា ដោយឃាត់ខ្លួនបាននៅចំណុចក្នុងវត្តនន្នមុន្នី ផ្លូវមុន្នីរ៉េត សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ។
*ទី៦៖ ឈ្មោះ ស៊ាង ម៉េងលាភ អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិសុក្រមជ្រុំ ឃុំគងជ័យ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ដោយឃាត់ខ្លួននៅថ្ងៃទី១៧ ខែឧសភា នៅចំណុចផ្ទះជួលលេខ៧២ ផ្លូវបេតុង ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។
*ទី៧៖ ឈ្មោះ លី វ៉ាន់ណេត អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិស្រែស្ពៃ ឃុំគងជ័យ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ដោយឃាត់ខ្លួននៅថ្ងៃទី១៧ ខែឧសភា នៅចំណុចផ្ទះជួលលេខ៧២ ផ្លូវបេតុង ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។ ក្រៅពីចាប់ខ្លួនជនសង្ស័យទាំងនេះ កម្លាំងនគរបាល បានរឹបអូសវត្ថុតាងជាច្រើនផងដែរ។
*ករណីទី២៖ អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រើអំពើហិង្សា (ប្រើដាវកែច្នៃ កាប់ជនរងគ្រោះចំលើក្បាល និងស្មាខាងឆ្វេងរងរបួសធ្ងន់ យកម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅឆ្នាំផលិត ២០១៩ ពាក់ស្លាកលេខ កណ្តាល ១AD ៩៨៧៤ ) ប្រព្រឹត្តនៅចំណុចភូមិដុល ផ្លូវលំ ឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៩។
ជនរងគ្រោះឈ្មោះ តេង រាត្រី ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិដុល ឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល មុខរបរជាងកាត់ដេរ។ សម្ភារបាត់បង់ ម៉ូតូម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ឆ្នាំផលិត២០១៨ ពាក់ស្លាកលេខ ភ្នំពេញ 1AH-2052។
*ករណីទី៣៖ អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រើអំពើហិង្សា (ប្រើដាវកែច្នៃ កាប់ជនរងគ្រោះយកម៉ូតូម៉ាកស៊ុយហ្សុយគីឡេត ពណ៌ ខៀវស ឆ្នាំផលិត២០១៩ ពាក់ស្លាកលេខត្បូងឃ្មុំ 1J-6681) ប្រព្រឹត្តនៅចំណុចមុខក្លោងទ្វារវត្តចាស់ការ ដ្ឋានកិនថ្មឧកញ៉ាលឹមប៊ុណ្ណា ភូមិស្រែសៀម ឃុំជីរោទិ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩។
ជនរងគ្រោះ ឈ្មោះ សែម សុផានិត អាយុ២២ឆ្នាំ មានទីលំនៅ ភូមិពោន ឃុំមង់រៀវ ស្រុកត្បូងឃ្មុំ ខេត្តត្បូឃ្មុំ មុខរបរកសិករ។ សម្ភារបាត់បង់ ម៉ូតូម៉ាកស៊ុយហ្សុយគីឡេត ពណ៌ខៀវស ឆ្នាំផលិត២០១៩ ពាក់ស្លាកលេខត្បូងឃ្មុំ1J-6681។
*ករណីទី៤៖ អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រើអំពើហិង្សា (ប្រើដាវកែច្នៃ កាប់ជនរងគ្រោះយកម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ឆ្នាំផលិត២០១៨ ពាក់ស្លាកលេខ ភ្នំពេញ 1GY- 1827) ប្រព្រឹត្តនៅចំណុចភូមិយាយស ផ្លូវជាតិលេខ៧ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩។
ជនរងគ្រោះ ឈ្មោះ ធូ ស៊ីមាន ភេទស្រី អាយុ៣៦ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅភូមិកំពង់ឫស្សី ឃុំជីរោទិ៍ទី១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ សម្ភារបាត់បង់
ម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ឆ្នាំផលិត២០១៨ ពាក់ស្លាកលេខ ភ្នំពេញ 1GY-1827។
*ករណីទី៥៖ អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រើអំពើហិង្សា (ប្រើដាវកែច្នៃ កាប់ជនរងគ្រោះយកម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ឆ្នាំផលិត២០១៨ ពាក់ស្លាកលេខ កំពត 1M -5436) ប្រព្រឹត្តនៅចំណុចផ្លូវលំ ភូមិត្រពាំង ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល កាលពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩។ ជនរងគ្រោះ ឈ្មោះ នូវ រិទ្ធី អាយុ២៣ឆ្នាំ មុខរបរចុងភៅ
ស្នាក់នៅភូមិត្យឹង ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។ សម្ភារបាត់បង់ម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ឆ្នាំផលិត២០១៨ ពាក់ស្លាកលេខ កំពត 1M-5436។
*ករណីទី៦៖ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ៧២ ផ្លូវបេតុង ភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែ ឧសភា ឆ្នាំ២០១៩។
*ក្រុមទី២ ត្រូវបានឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់រួមមាន៖
*ទី១៖ ឈ្មោះ បូ អៀង អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ ដោយឃាត់នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចភូមិថ្មី ផ្លូវលំ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
*ទី២៖ ឈ្មោះ រី ហុង ហៅហ៊ីម អាយុ២៨ឆ្នាំ មុខរបរលក់បន្លែ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិព្រៃសាលា សង្កាត់កាកាប២ ខណ្ឌពោធិសែនជ័យ ដោយឃាត់នៅថ្ងៃទី១៨ ខែឧសភា នៅចំណុចភូមិថ្មី ផ្លូវលំ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ។
*ទី៣៖ ឈ្មោះ ប៊ុន សុភក្រ័ អាយុ១៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិព្រៃសាលា សង្កាត់កាកាប២ ខណ្ឌពោធិសែនជ័យ ដោយឃាត់នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចភូមិថ្មី ផ្លូវលំ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
*ករណីទី១៖ អំពើលួចមានស្ថានទម្ងន់ទោស ដោយសារការប្រើអំពើហិង្សា (ឆក់កាបូបស្ពាយបណ្តាលឲ្យជនរងគ្រោះធ្លាក់ពីលើម៉ូតូរងរបួសធ្ងន់ធ្ងរ ) នៅចំណុចមុខហាងគ្រួសារកក់ក្តៅផ្ទះលេខ ១៥៣E០ ផ្លូវមុន្នីរ៉េត ក្រុមទី៤៩ ភូមិ១៦ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩។ ជនរងគ្រោះ ឈ្មោះ តាក់ គឹមជ្រី ភេទស្រី អាយុ៤៧ឆ្នាំ មុខរបរចុងភៅ
ស្នាក់នៅផ្ទះលេខ៤៥អា ផ្លូវលេខ ៣២៨ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន។ សម្ភារបាត់បង់ កាបូបស្ពាយពណ៌ស៊ីជម្ពូ ចំនួន ០១ មិនដឹងចំនួនប្រាក់ដែលបាត់បង់ និងទូរស័ព្ទមួយគ្រឿងម៉ាក OPPO។
*ករណីទី២៖ អំពើលួចមានស្ថានទម្ងន់ទោស (ឆក់កាបូបយួរដៃ ពណ៌ ពងមាន់ ដៃពណ៌ស) ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ០១ ផ្លូវលេខ៦០០ ក្រុមទី៥៣ ភូមិ១២ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៨។ ជនរងគ្រោះឈ្មោះ រស់ សុផល ភេទស្រី អាយុ៥៣ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅផ្ទះលេខ១០ ផ្លូវលេខ៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ សម្ភារបាត់បង់រួមមាន៖ កាបូបយួរដៃ ពណ៌ពងមាន់ ដៃពណ៌ស ចំនួន១, ទូរសព្ទ័ដៃម៉ាក IPhone7Plus ពណ៌ ទឹកប្រាក់ ចំនួន០១គ្រឿង, ទូរសព្ទ័ដៃម៉ាក Samsung,
ប្រាក់ដុល្លារ ចំនួន ៣០០០ដុល្លារអាមេរិក, ប្រាក់រៀល ចំនួន ២ ០០០ ០០០រៀល, ចិញ្ចៀនពេជ្រ ចំនួន ០១វង់ មានដាំត្បូងចំនួន ០៣គ្រាប់ ត្បូងនៅចំកណ្តាលទំហំ ៨លី ត្បូងសងខាងចំនួន ០២ គ្រប់ ក្នុងមួយគ្រាប់ៗទំហំ ៤លី, បណ្ណ័សម្គាល់យានយន្ត ចំនួន ០១សន្លឹក, បណ្ណ័បើកបររថយន្ត ចំនួន ០១សន្លឹក, អត្តសញ្ញាណបណ្ណ័សញ្ជាតិ ខ្មែរ ចំនួន ០១សន្លឹក, កូនកាបូបដៃ ពណ៌ ខ្មៅចំនួន០១។
*ករណីទី៣៖ អំពើលួចមានស្ថានទម្ងន់ទោស ( ឆក់កាបូបក្រវ៉ាត់ចង្កេះ ពណ៌ ខ្មៅ) ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ៤D ផ្លូវលេខ២០១ ក្រុម១០ ភូមិ២ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៨។ ជនរងគ្រោះ ឈ្មោះ ខូវ ស៊ីវអាង ភេទស្រី អាយុ៤៩ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ៦អា ផ្លូវលេខ២០១ ក្រុមទី១០ ភូមិ២ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន រាជធានីភ្នំពេញ។ សម្ភារបាត់បង់ រួមមាន៖ កាបូបក្រវ៉ាត់ចង្កេះ ចំនួន ០១ ,ប្រាក់ដុល្លារជាង ១០០០ដុល្លារ, ប្រាក់រៀល ចំនួន២ ៨០០ ០០០ រៀល ,ប្រាក់បាតថៃ ចំនួន ៣៥០០បាត, ទូរសព្ទ័ដៃ ចំនួន០២គ្រឿង ម៉ាកអាយហ្វូនស៊ិចផ្លើសអេស ពណ៌ ផ្កាឈូក និងម៉ាកអាយហ្វូនស៊ិច ពណ៌ខ្មៅ និងសម្ភារមួយចំនួន។
*ករណីទី៤៖ អំពើលួចមានស្ថានទម្ងន់ទោស ( ឆក់ទូរស័ព្ទដៃមួយគ្រឿងម៉ាក អាយហ្វូន ៧ ផ្លឹស ពណ៌ក្រហម ) ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ២០៩ ផ្លូវលេខ ១៤៦ ភូមិ១១ សង្កាត់ទឹកល្អក់ទី២ ខណ្ឌ ទួលគោក នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨។ ជនរងគ្រោះ ឈ្មោះ រិន ភារម្យ អាយុ២៩ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន ស្នាក់នៅផ្ទះលេខ២៣៣ ផ្លូវលេខ១៤៦ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ សម្ភារបាត់បង់ ទូរសព្ទ័ដៃម៉ាកIPhone ៧ផ្លឹស ពណ៌ក្រហម។
*ករណីទី៥៖ អំពើលួច (ម៉ូតូម៉ាកស៊ុយហ្សុយគីនិច ពណ៌ស សេរីឆ្នាំ២០១៨ ពាក់ស្លាកលេខ បាត់ដំបង 1AC-2076) នៅចំណុចមុខផ្ទះជួលគ្មានលេខ ផ្លូវរថភ្លើង ភូមិ២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩។ ជនរងគ្រោះ ១-ឈ្មោះ ឡយ ណាវី ភេទស្រី អាយុ២៦ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវរថភ្លើង ភូមិ២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ សម្ភារបាត់បង់ ម៉ូតូម៉ាកស៊ុយហ្សុយគីនិច ពណ៌ ស សេរីឆ្នាំ២០១៨ ពាក់ស្លាកលេខ បាត់ដំបង១AC-២០៧៦។
*ករណីទី៦៖ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុច ផ្ទះគ្មានលេខ ផ្លូវលំ ភូមិព្រៃសាលា សង្កាត់កាកាប២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៨ ខែឧសភា។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ ការិយាល័យបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕