(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ថា មានអង្គភាពជាតិចំនួន១៩ បានទទួលពាក្យចុះឈ្មោះជាអ្នកសង្កេតការណ៍ជាតិ ដើម្បីសង្កេតមើលការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី ឆ្នាំ២០១៩។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩នេះ។

គ.ជ.ប បានឱ្យដឹងថា ចំពោះអ្នកសង្កេតការណ៍អន្តរជាតិ គ.ជ.ប មិនទាន់ទទួលបានពាក្យសុំចុះឈ្មោះនៅឡើយទេ។ អ្នកសង្កេតការណ៍អន្តរជាតិ ដែលមានបំណងចូលរួមសង្កេតមើលការបោះឆ្នោត និងរាប់សន្លឹកឆ្នោត ត្រូវដាក់ពាក្យសុំចុះឈ្មោះជាអ្នកសង្កេតការណ៍អន្តរជាតិនៅ គ.ជ.ប ឬតាមរយៈអ៊ីមែល [email protected] យ៉ាងយូរត្រឹមថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ ៣ថ្ងៃមុនថ្ងៃបោះឆ្នោត។

ទាក់ទិននឹងភ្នាក់ងារគណបក្សនយោបាយ គឺមានគណបក្សនយោបាយចំនួន៣ តែប៉ុណ្ណោះបានដាក់ភ្នាក់ងាររបស់ខ្លួននៅតាមការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោតរួមមាន៖ គណបក្សប្រជាជនកម្ពុជា, គណបក្សហ្វ៊ុនស៊ិនប៉ិច និងគណបក្សខ្មែររួបរួមជាតិ។

សូមជម្រាបថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៣ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ ខាងមុខនេះ៕

ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប៖