(ភ្នំពេញ)៖ ក្រុមហ៊ុន ជីប ម៉ុង លែន ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏ល្បីល្បាញមួយនៅក្នុងប្រទេសកម្ពុជា នឹងប្រកាសបើកលក់ ខុនដូ ដ៏ថ្មីទំនើបរបស់ខ្លួនជាមួយនឹងការបញ្ចុះតម្លៃពិសេសចាប់ពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ ខាងមុខនេះ វេលាម៉ោង១០ព្រឹកតទៅ។
ផាក លែន ខុនដូ ធីខេ (Park Land Condo TK) ស្ថិតនៅ ក្នុងគម្រោងលំនៅដ្ឋាន Park Land TK ដែលស្ថិតនៅលើផ្លូវឧកញ៉ាម៉ុងរិទ្ឋី ជិតតំបន់ សែន សុខ ដែលកំពុងអភិវឌ្ឍន៏ខ្លាំង ជាពិសេសស្ថិតនៅជិតផ្សារ Chip Mong Sen Sok Mall, Makro, Global House, និង ផ្សារ AEON ផងដែរ។
ជាមួយនឹងការប្តេជ្ញាចិត្តក្នុងការ នាំយកបទពិសោធន៍ថ្មីៗក្នុងការរស់នៅបែបទាន់សម័យ និងជឿជាក់ក្នុងការរស់នៅ ជីប ម៉ុង លែនបានបន្ថែមគម្រោងលំនៅដ្ឋានបែបប្រណីតទាន់សម័យ ថ្មីមួយទៀតរបស់ខ្លួនគឺ គម្រោង ផាក លែន ខុនដូ ធីខេ។ ផាក លែន ខុនដូ ធីខេ មានកំពស់២៦ជាន់ រួមជាមួយនឹងកន្លែងចតយានយន្តដ៏ធំទូលាយ អាងហែលទឹក សួនលើអាកាស ក្លឹបហាត់ប្រាណ កន្លែងធ្វើការរួម(Co-Working Space) ស្កាយបារ(Sky Pavilion)។ ផាក លែន ខុនដូ ធីខេ ជាខុនដូទីមួយនៅក្នុងប្រទេសកម្ពុជា ដែលមានផ្លូវសម្រាប់រត់ហាត់ប្រាណ (Jogging Track) លើសួនច្បារអាកាស ក៏ដូចជាលំហែកាយជាមួយនឹងធម្មជាតិបៃតងជារៀងរាល់ថ្ងៃ។
កាន់តែពិសេសជាងនេះទៅទៀត ជាមួយនឹងការបង់រំលោះមិនដល់៥០០ដុល្លារក្នុងមួយខែផង លោកអ្នកនឹងអាចក្លាយជាម្ចាស់ខុនដូដ៏ស្រស់ស្អាតនេះបានភ្លាមៗ។
សម្រាប់លោកអ្នកដែលមានចំណាប់អារម្មណ៍លើគម្រោងថ្មីនេះ អាចអញ្ជើញមកសាកសួរព័ត៌មាននៅក្នុងថ្ងៃបើកលក់ផ្ទាល់ ជាមួយនឹងការបញ្ចុះតម្លៃពិសេសរហូតដល់ ៥% ក៏ដូចជាការបង់រំលស់ឥតការប្រាក់រហូតដល់ ២ឆ្នាំទៀតផង។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទៅលេខ៖ 061 997 888 ។
សូមបញ្ជាក់ផងដែរថា បច្ចុប្បន្នក្រុមហ៊ុន ជីប ម៉ុង លែន មានគម្រោងអភិវឌ្ឍន៏លំនៅឋានធំៗចំនួន៧ រួមមានLandmark 271, Landmark 60M, Park Land Sen Sok, Park Land 598, Park Land TK, Park Land 6A និង Landriche Chomkadong ដែលសុទ្ឋតែស្ថិតនៅក្នុងតំបន់ដែលមានសក្តានុពលខ្ពស់ ដែលកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីអតិថិជន៕