Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រុមហ៊ុនចែកចាយផលិតផលថែរក្សាសុខភាព បង្ហាញឈ្មោះផលិតផលរបស់ខ្លួន២មុខ ដែលកំពុងចរាចរណ៍នៅកម្ពុជា

20-05-2019 13:44

(ភ្នំពេញ)៖ ក្រុមហ៊ុន អអេហ្វ៣ វើលដ៏ កម្ពុជា (RF3 World Cambodia) បានចេញសេចក្ដីជូនដំណឹងទៅកាន់សាធារណៈឱ្យដឹងថា ក្រុមហ៊ុន RF3 World មានផលិតផលរបស់ខ្លួនតែ២មុខប៉ុណ្ណោះ ដែលចែកចាយនៅកម្ពុជា គឺផលិតផល Firmax3 និង O2max3 ដែលទទួលស្គាល់ និងចុះបញ្ចីការពីក្រសួងសុខាភិបាល។

ការចេញសេចក្ដីជូនដំណឹងរបស់ក្រុមហ៊ុន RF3 World នេះ ធ្វើឡើងបន្ទាប់ពី ថ្មីៗនេះមានជនខិលខូចឆ្លៀតឱកាសក្លែងបន្លំ យកផលិតផលផ្សេងមកធ្វើទីផ្សាររបស់ខ្លួន ក្រោមរូបភាពដាក់ឈ្មោះ និងប្រើយីហោក្រុមហ៊ុន RF3 World Cambodia ដើម្បីជាប្រយោជន៍ខ្លួន ហើយឆរបោកប្រជាពលរដ្ឋស្លូតត្រង់។

ក្រុមហ៊ុន RF3 World Cambodia បញ្ជាក់ថា ក្រុមហ៊ុនរបស់ខ្លួនមានតែផលិតផលចំនួន២មុខប៉ុណ្ណោះ ដែលបំរើសុខភាពពិតៗគឺ Firmax3 និង O2max3 ទទួលស្គាល់ និងចុះបញ្ជីការពីក្រសួងសុខាភិបាល ដើម្បីចរាចរណ៍នៅកម្ពុជា។

ក្រុមហ៊ុន RF3 World Cambodia សូមជម្រាបថា ក្រៅពីផលិតផលពីរមុខនេះ គឺមិនមែនជារបស់ក្រុមហ៊ុននោះទេ៕