លោក នេត្រ ភក្ត្រា បកស្រាយអំពីប្រវត្តិ និងសារសំខាន់នៃ «ទិវាជាតិនៃការចងចាំ ២០ ឧសភា» (Video inside)
20-05-2019 12:05
(ភ្នំពេញ)៖ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩នេះ ជាខួប «ទិវាជាតិនៃការចងចាំ ២០ ឧសភា» ដែលជាការរំលឹកអំពីការឈឺចាប់ របស់ពលរដ្ឋខ្មែរទាំងអស់ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។ «ទិវាជាតិ នៃការចងចាំ ២០ ឧសភា» ត្រូវរាជរដ្ឋាភិបាលកម្ពុជា កំណត់ជាថ្ងៃបុណ្យជាតិ កាលពីថ្ងៃ ទី១៤ ខែកុម្ភៈ ឆ្នាំ ២០១៨។
ការកំណត់យកថ្ងៃនេះធ្វើជាថ្ងៃបុណ្យជាតិផ្លូវការ សម្រាប់ជាការរំឭកដល់ជនរងគ្រោះ និងការឈឺចាប់ពីឧក្រិដ្ឋកម្ម ដែលកើតមានក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ចាប់ពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩។
ដើម្បីយល់កាន់តែច្បាស់អំពីទិវាចងចាំនេះ លោក នេត្រ ភក្ត្រា អ្នកនាំពាក្យ និងជាប្រធានកិច្ចការសាធារណៈរបស់សាលាក្តីខ្មែរក្រហម តាមរយៈកិច្ចសម្ភាសមួយ បានពន្យល់អំពីប្រវត្តិ និងសារសំខាន់នៃ «ទិវាជាតិនៃការចងចាំ ២០ ឧសភា»។
សូមទស្សនាកិច្ចសម្ភាសនេះទាំងស្រុងដូចតទៅ៖