(តាកែវ)៖ យុវជនម្នាក់ញៀនថ្នាំជោកជាំ ក៏ដើរអុកឡុកគេឯងពេញភូមិ ហើយក៏ឈានដល់ការចាប់អារកសម្លាប់ក្មេងប្រុសម្នាក់ រួចបោះចូលត្រពាំងទឹក ដែលហេតុការណ៍ដ៏សាហាវនេះបានកើតឡើងនៅឃុំពេជ្រសា ស្រុកកោះអណ្ដែត ខេត្តតាកែវ។
យោងតាមលោក គិន ភក្ដី អភិបាលស្រុកកោះអណ្ដែត បានប្រាប់ឲ្យដឹងថា ហេតុការណ៍នេះកើតឡើងនារសៀលថ្ងៃអាទិត្យ ទី១៩ ខែឧសភា ឆ្នាំ២០១៩ ចំណែកឃាតកជាមនុស្សញៀនថ្នាំនោះ ត្រូវសមត្ថកិច្ចចាប់បានភ្លាមៗបន្ទាប់ពីធ្វើសកម្មភាពរួច។
យោងតាមសមត្ថកិច្ចបានឲ្យដឹងថា ក្មេងប្រុសរងគ្រោះមានឈ្មោះ ទ្រី កក្កដា អាយុ១៣ឆ្នាំ រស់នៅភូមិឃុំកើតហេតុ រីឯជនបង្កជាឃាតកមានឈ្មោះ ហ៊ុន តុលា អាយុ២៧ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា។
ក្រោយឃាត់ខ្លួនជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនមកកាន់ស្នងការដ្ឋាននគបាលខេត្តតាកែវ ដើម្បីចាត់ការបន្តនៅទៅតាមនីតិវិធីច្បាប់៕