(ភ្នំពេញ)៖ 7Day Beauty Mart ជាម៉ាតនាំចូលគ្រឿងសម្អាង និងគ្រឿងថែរក្សា ដែលមានផលិតផលរបស់កូរ៉េ ជាច្រើនរាប់រយមុខ បានបើកសម្ភោធជាផ្លូវការ ជាមួយនឹងការប្រកាសធានាថា ជាផលិតផលផ្ទាល់ពីប្រទេសកូរ៉េសុទ្ធ១០០ភាគរយ នឹងមានតម្លៃយ៉ាងសមរម្យសម្រាប់យុវវ័យ។
លោក សេង ដារ៉ា អគ្គនាយក 7day beauty mart បានលើកឡើងថា មូលហេតុដែលលោក បានសម្រេចចិត្តបើក 7day Beauty mart នេះ គឺដើម្បីផ្តល់ជម្រើសឱ្យយុវវ័យឱ្យបានច្រើន ក្នុងការជ្រើសរើសផលិតផល ដើម្បីថែសម្ផស្ស និងតុបតែងខ្លួន ហើយម៉ាតមួយនេះ នឹងមានការដាក់ផលិតឱ្យបានច្រើនជម្រើសជូនដល់អតិថិជន ក្នុងការជ្រើសរើសផលិតផល make up ជាមួយនឹងតម្លៃសមរម្យមានជាច្រើនជម្រើស ទៅតាមលទ្ធភាពរបស់អតិថិជន ដែលមានចាប់ពី១ដុល្លារ រហូតដល់៥០០ដុល្លារ។
លោកបានបញ្ជាក់ទៀតថា 7day Beauty mart ជាម៉ាត ដែលបាននាំយកផលិតផលគ្រឿងសម្អាងចម្រុះ មកផ្ទាល់ពីប្រទេសកូរ៉េ ដែលម៉ាតនេះដែរគឺមានសុទ្ធតែរបស់កូរ៉េតែម្តង៕