(ហូជីមីញ)៖ កីឡាករប្រដាល់សកល អេរីក ប៉ែន ភារុន (Eric Pen Pieroun) របស់កម្ពុជាបានឈ្នះខ្សែក្រវាត់ទម្ងន់ធ្ងន់ WBA Asia South ក្រោយផ្តួលគូប្រជែង Satria Antasena របស់ឥណ្ឌូនេស៊ីសន្លប់ក្នុងទឹកទី១ ក្នុងចំណោមការប្រកួត ១០ទឹក
តាមរយ:គេហទំព័ររបស់ស្ថាប័នខ្សែក្រវាត់ WBA Asia South បានចេញផ្សាយថា កីឡាករវ័យ ២៧ឆ្នាំ Eric Pen បានប្រេីពេលត្រឹមតែ ២នាទី និង ៥០វិនាទីប៉ុណ្ណោះ ដេីម្បីយកឈ្នះ Antasena នៅលេីសង្វៀនដែលស្ថិតក្នុងទីក្រុងហូជីមីញ ប្រទេសវៀតណាមនាថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៩ ក្នុងប្រភេទទម្ងន់ជិត ១០០គីឡូក្រាម (+200lbs)
គួរបញ្ជាក់ផងថា នេះគឺជាខ្សែក្រវាត់ដំបូងគេសម្រាប់កីឡាករដែលបានកេីតនៅទីក្រុង San Jose រដ្ឋ California សហរដ្ឋអាមេរិក ដែលទេីបឡេីងប្រកួតបាន ៣លេីកប៉ុណ្ណោះ ជាមួយនឹងការផ្តួលដៃគូសន្លប់ទាំងអស់ផងដែរ (knock out)
កីឡាករដែលមានឪពុកម្តាយជាអ្នកខេត្តកំពតរូបនេះ បានចាប់ផ្តេីមហាត់ប្រដាល់ដំបូងក្នុងឆ្នាំ២០១៤ នៅក្នុងក្លឹប Saigon Sports Club គ្រាន់តែការកម្សាន្ត និងសុខភាពប៉ុណ្ណោះ តែបានវិវត្តន៍ក្លាយជាកីឡាករអាជីពក្នុងខែសីហា ឆ្នាំ២០១៨ ដោយឡេីងប្រកួតបាន ៣ដងប៉ុណ្ណោះរហូតមកទល់ពេលនេះ
ឪពុកម្តាយរបស់ Eric Pen បានចាកចេញពីកម្ពុជាទៅរស់នៅអាមេរិកក្នុងឆ្នាំ១៩៨៤ មុនពេលរូបគេចាប់កំណេីតនៅខែសីហា ឆ្នាំ១៩៩២ និងចម្រេីនវ័យ ១០ឆ្នាំ ឪពុកម្តាយរបស់គេក៏បានលែងលះគ្នា៕