(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន ៣,៤២៤គ្រឿង រកឃើញល្មើសច្បាប់៦៤៤គ្រឿង (ម៉ូតូ៧២%) អប់រំ១៩៣គ្រឿង និងផាកពិន័យ៤៥១គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍ បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី១៩ ខែឧសភានេះ ត្រួតពិនិត្យរួម បានចំនួន១,៨១១គ្រឿង, អប់រំ១៤៨គ្រឿង និងផាកពិន័យ ៣៥៨គ្រឿង។
បន្ថែមពីនេះ សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល១៩ គឺចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៩នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន ៥៧,៣៧៦គ្រឿង រកឃើញយានយន្តល្មើស ១១,៣៧៣គ្រឿង (ម៉ូតូ៧៦%) ក្នុងនោះអប់រំ៣,៨៨៨គ្រឿង និងផាកពិន័យ ៧,៤៨៥គ្រឿង៕