(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន៣,៤០៥គ្រឿង រកឃើញល្មើសច្បាប់៦១១គ្រឿង (ម៉ូតូ៦៧%) អប់រំ២៥៣គ្រឿង និងផាកពិន័យ៣៥៨គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍ បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី១៨ ខែឧសភានេះ ត្រួតពិនិត្យរួម បានចំនួន១,៧៩០គ្រឿង, អប់រំ១៧០គ្រឿង និងផាកពិន័យ២៥៨គ្រឿង។
សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល១៨ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៩នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន៥៣,៩៥២គ្រឿង រកឃើញយានយន្តល្មើស១០,៧២៩គ្រឿង (ម៉ូតូ៧៦%) ក្នុងនោះអប់រំ ៣,៦៩៥គ្រឿង និងផាកពិន័យ៧,០៣៤គ្រឿង៕