គ្រឿងញៀនបំផ្លាញអ្នក និងគ្រួសារ! យុទ្ធនាការប្រឆាំងគ្រឿងញៀនទូទាំងប្រទេស ថ្ងៃទី១៨ខែឧសភា៖ បង្ក្រាបបាន២៣ករណី ឃាត់ខ្លួន៤៥នាក់
18-05-2019 17:32
(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៩ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាបគ្រឿងញៀនខុសច្បាប់ចំនួន២៣ករណី ដោយឃាត់ខ្លួនជនសង្ស័យ៤៥នាក់។
បើយោងតាមរបាយការណ៍របស់គណៈកម្មការទី៣ នៃយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់ បានឲ្យដឹងថា ប្រភេទបទល្មើសរួមមាន៖ ជួញដូរ១៤ករណី ឃាត់ខ្លួន២២នាក់ និងប្រើប្រាស់៩ករណី ឃាត់ខ្លួន២៣នាក់។
របាយការណ៍ដដែល បានឲ្យដឹងទៀតថា លទ្ធផលបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស ចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៩ មានចំនួនសរុប ២,៩៦៨ករណី ដោយឃាត់មនុស្សចំនួន៦,៣០៦នាក់ (ស្រី៥០៥នាក់) (ជនបរទេស១៤០នាក់ ស្រី៣១នាក់ មាន៧សញ្ជាតិ)៕