(ភ្នំពេញ)៖ ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សា ការងារជាមួយនាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការក្រសួងការពារជាតិតំណាងសម្តេច ពិជ័យសេនាទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ជាមួយ ឧត្តមសេនីយ៍ទោ Md En eay et Ulah ប្រតិភូមហាវិទ្យាល័យបញ្ជាការ សេនាធិការបង់ក្លាដែស បានលើកឡើងថា ក្នុងនាមជាយោធាមួយរូបរបស់បង់ក្លាដែស គឺចង់ឱ្យ នាយ ហាន ជាន់ខ្ពស់កម្ពុជាទៅធ្វើបង្ហាញ បទពិសោធន៍ដល់កងទ័ពខ្លួនអំពីប្រៀបខ្លាំងរបស់កងយោធពលខេមរភូមិន្ទ នៅក្នុងសង្គ្រាម រ៉ាំរ៉ៃ ជិត៣ទសវត្ស។
នៅជំនួបនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩នេះ វិមានមិត្តភាពលោកឧត្តមសេនីយ៍ទោ Md En eay et Ulah ក៏រំលេចឡើងថា ក្រោមទំនាក់ទំនងកិច្ច សហប្រតិបត្តិការរវាងរដ្ឋាភិបាលទាំងពីរជាពិសេស ទំនាក់ទំនងលើវិស័យការពារជាតិដែល នឹងពិចារណាចុះហត្ថលេខាលើអនុស្សរណៈ នៅពេល ខាងមុខនេះកងទ័ពទាំងពីរនឹង បន្តជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការនេះឱ្យបានកាន់តែឆាប់និង មានប្រសិទ្ធភាពដើម្បីផល ប្រយោជន៍ សម្រាប់ កងទ័ពរៀងៗ ខ្លួន។
ដើម្បីដកស្រង់បទពិសោធលើវិស័យការពារជាតិនោះ លោកឧត្តមសេនីយ៍ទោ Md En eay et Ulah បានអះអាងថានៅ ខែ វិច្ឆិកាខាងមុខនេះ នាយទាហានវ័យក្មេងរបស់បង់ក្លាដែសនឹង មកសិក្សាឈ្វេងយល់ពីកងយោធពលខេមរភូមិន្ទកម្ពុជា។
លោកឧត្តមសេនីយ៍ទោ បានបន្តថា នៅក្នុងរយៈពេលកន្លងមក នាយទាហាន មួក ខៀវ ( ខ . ភ . ម ) បាន ទៅ សិក្សា ឈ្វេងយល់ពីកងទ័ពមួកខៀវ របស់បង់ក្លាដែស ។ លោកឧត្តមសេនីយ៍ បានបន្ថែមទៀតថាក្រោយពី បានចូលជួបសម្តែង ការគួរសម និងពិភាក្សាការងារជា បន្តបន្ទាប់ ជាមួយ ជាមួយ ថ្នាក់ដឹកនាំសកលវិទ្យាល័យការពារជាតិ និងសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំអគ្គបញ្ជាការកងយោធពលខេមរភូមិន្ទ គឺសង្កេតឃើញថាកងទ័ពកម្ពុជា ពិតជាមានបទពិសោធន៍ច្រើនលើកិច្ចការងារយោធា ពិសេសការងារប្រយុទ្ធ និងទាហានទ័ពព្រៃជាដើម។
ជា ការឆ្លើយតបនាយ ឧត្តមសេនីយ៍រដ្ឋលេខា ធិការ ក្រសួងការពារជាតិ នឹង បន្តពិភាក្សាជាមួយ ថ្នាក់ដឹកនាំក្រសួងការពារជាតិ និងរៀបចំកម្មវិធីទៅតាមពេលវេលាជាក់ស្តែង និងសមស្របផងដែរ៕