(ភ្នំពេញ)៖ នៅថ្ងៃស្អែកនេះ រដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ រៀបចំបើកវគ្គបណ្តោះបណ្តាល ច្បាប់ចរាចរណ៍ផ្លូវគោកចំនួន៩វគ្គ រយៈពេល៣ខែ ដល់អ្នកបើកបរត្រីចក្រយានយន្ត ទោចយានយន្តសណ្តោងរ៉ឺម៉ក និងត្រីចក្រយានយន្តមានទំហំស៊ីឡាំងលើសពី១២៥CC ឬម៉ូតូដែលប្រើថាមពលអគ្គិសនីលើសពី១១KW ដោយឥតគិតថ្លៃ។
រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា វគ្គបណ្តោះបណ្តាលនេះ នឹងធ្វើឡើងរៀងរាល់ថ្ងៃសៅរ៍ ចាប់ពី៨៖០០នាទីព្រឹក ដល់៤៖០០រសៀល គឺចាប់ពីទី១៨ ខែឧសភា ដល់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅទីតាំងទី១៖ នៅអង្គភាពផ្តល់បណ្ណបើកបរយានយន្ត នៅផ្លូវលេខ៥៩៨ សង្កាត់ច្រាំងចំរេះ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ និងទីតាំងទី២៖ ស្ថិតនៅមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ តាមបណ្តោយផ្លូវជាតិលេខ៦ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ៕
ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ៖