(ភ្នំពេញ)៖ ក្រុមហ៊ុនកូនខ្មែរមួយតំណាងប្រទេសកម្ពុជា បង្ហាញភាពខ្លាំងរបស់ខ្លួន ក្នុងកម្មវិធីប្រកួតប្រជែងពានរង្វាន់អចលនទ្រព្យ ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក (Asia Pacific Property Awards) ដោយទទួលបានពានរង្វាន់រហូតដល់១០ ពានរង្វាន់ ក្រោយពីទទួលបានភាពជោគជ័យ ក្នុងការរក្សាបាននូវពានរង្វាន់ «ក្រុមហ៊ុនអភិវឌ្ឍដែលល្អជាងគេ» ៤ឆ្នាំជាប់ៗគ្នា និងជ័យលាភីពានរង្វាន់៧ផ្សេងទៀត ក្នុងកម្មវិធីប្រកាសពានរង្វាន់អចលនទ្រព្យកម្ពុជាលើកទី៤ កន្លងទៅថ្មីៗនេះ។
ក្រុមហ៊ុន ប៉េង ហួត គ្រុប ត្រូវបានជ្រើសតាំងជាបេក្ខភាព តំណាងឱ្យប្រទេសកម្ពុជា បានចូលរួមប្រកួតប្រជែងក្នុងកម្មវិធីពានរង្វាន់ អចលនទ្រព្យអាស៊ីប៉ាស៊ីហ្វិក ក្នុងថ្ងៃទី១៤-១៥ ខែឧសភា ឆ្នាំ២០១៩ នៅសណ្ឋាគារ Bangkok Marriott Marquis Queen’s Park ទីក្រុងបាងកក ដែលរៀបចំឡើងដោយក្រុមហ៊ុន International Property Media ដែលមានមូលដ្ឋាននៅប្រទេសអង់គ្លេស និងដោយមានការចូលរួមពីបណ្តាក្រុមហ៊ុនធំល្បីៗ ពី២៧ប្រទេស។
ក្រុមហ៊ុន ប៉េង ហួត គ្រុប មានមោទនភាពជាថ្មីម្តងទៀត ដោយបានទទួលជ័យលាភី ពានរង្វាន់ចំនួន១០ ដែលក្នុងនោះមាន៖
* ពានរង្វាន់ជ័យលាភីលំដាប់ថ្នាក់ប្រទេស ចំនួន២៖
ទី១៖ ពានរង្វាន់ស្ថាបត្យកម្មឌីហ្សាញពហុលំនៅឋាន គំរោងហ្គ្រេនស្តាផ្លាទីនីម
ទី២៖ ពានរង្វាន់ឌីហ្សាញផ្នែកក្នុងអគារសេវាកម្មសាធារណ សាលសន្និបាតយូរ៉ូវីល
* ពានរង្វាន់ជ័យលាភីលំដាប់ផ្កាយ៥ ចំនួន៥៖
ទី១៖ ពានរង្វាន់ឌីហ្សាញផ្នែកក្នុងការិយាល័យលក់
ទី២៖ ពានរង្វាន់ឌីហ្សាញផ្នែកក្នុងក្លឹបហាត់ប្រាណដាយមិន និងយូរ៉ូវីល
ទី៣៖ ពានរង្វាន់ឌីហ្សាញផ្នែកក្នុងផ្ទះគំរូ វីឡាឃីង
ទី៤៖ ពានរង្វាន់អភិវឌ្ឍអគារសេវាកម្មសាធារណៈ ព្រះវិហារជ័យមង្គល
ទី៥៖ ពានរង្វាន់អភិវឌ្ឍគំរោងលំនៅឋាននៅកម្ពុជា គំរោងហ្គ្រេនស្តាផ្លាទីនីម
* ពានរង្វាន់ជ័យលាភីអាស៊ីប៉ាស៊ីហ្វិក ទៅប្រកួតវគ្គផ្តាច់ព្រ័ត្រនៅទីក្រុងឡុងដ៍ប្រទេសអង់គ្លេស ចំនួន៣៖
ទី១៖ ពានរង្វាន់ឌីហ្សាញផ្នែកក្នុងផ្ទះគំរូវីឡាឃីង ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក
ទី២៖ ពានរង្វាន់ឌីហ្សាញផ្នែកក្នុងក្លឹបហាត់ប្រាណដាយមិន និងយូរ៉ូវីល
ទី៣៖ ពានរង្វាន់អភិវឌ្ឍអគារសេវាកម្មសាធារណៈ ព្រះវិហារជ័យមង្គល
ក្រុមហ៊ុន ប៉េង ហួត គ្រុប ជាក្រុមហ៊ុនកូនខ្មែរសុទ្ធសាធ ដែលធ្វើឱ្យប្រទេសកម្ពុជា កាន់តែលេចធ្លោលើឆាកអន្តរជាតិ ឱ្យឃើញពីស្នាដៃកូនខ្មែរមិនចាញ់ប្រទេសក្នងតំបន់អាស៊ីប៉ាស៊ីហ្វិកឡើយ ក្នុងការប្រកួតប្រជែងគម្រោងអភិវឌ្ឍធំៗ និងការរចនាស្ថាបត្យកម្មដ៏ល្អឥតខ្ចោះ ជាមួយនឹងការទទួលបានជ័យលាភីពានរង្វាន់សរុបចំនួន ១០នេះ។
ក្រុមហ៊ុន ប៉េង ហួត គ្រុប ទទួលបានពានរង្វាន់ទាំងអស់នេះ ជាសមិទ្ធិផលកើតចេញពីការខិតខំប្រឹងប្រែងពីថ្នាក់ដឹកនាំ ថ្នាក់គ្រប់គ្រង បុគ្គលិកគ្រប់ជាន់ថ្នាក់ និងជាពិសេសទៀតនោះ ក៏សូមអរគុណអតិថិជន ដែលតែងតែគាំទ្រ ជារៀងរហូតមក៕