(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាបគ្រឿងញៀនខុសច្បាប់ចំនួន២៥ករណី ដោយឃាត់ខ្លួនជនសង្ស័យ៤២នាក់។
បើយោងតាមរបាយការណ៍របស់គណៈកម្មការទី៣ នៃយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់ បានឲ្យដឹងថា ប្រភេទបទល្មើសរួមមាន៖ ជួញដូរ១៦ករណី ឃាត់ខ្លួន២៤នាក់ និងប្រើប្រាស់៩ករណី ឃាត់ខ្លួន១៨នាក់។
របាយការណ៍ដដែល បានឲ្យដឹងទៀតថា លទ្ធផលបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស ចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ មានចំនួនសរុប ២,៩៤៥ករណី ដោយឃាត់មនុស្សចំនួន៦,២៦២នាក់ (ស្រី៤៩៩នាក់) (ជនបរទេស១៤០នាក់ ស្រី៣១នាក់ មាន៧សញ្ជាតិ)៕