Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្រ្តីកាំកុងត្រូលខេត្តកំពង់ចាម ចុះពិនិត្យទំនិញដាក់លក់នៅផ្សារចំការលើ ខេត្តកំពង់ចាម រកឃើញទំនិញណាខូចគុណភាព និងហួសកាលបរិច្ឆេទមួយចំនួន

17-05-2019 15:39

(កំពង់ចាម)៖ សាខាកាំកុងត្រូលខេត្តកំពង់ចាម នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩នេះ បានសហការជាមួយមន្ទីរពាណិជ្ជកម្ម បន្តចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ដោយបានត្រួតពិនិត្យទៅលើទំនិញនៅតាមតូប ក្នុងផ្សារចំការលើ ស្ថិតនៅឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម។

មន្រ្តីកាំកុងត្រូលខេត្តកំពង់ចាម បានឲ្យដឹងថា ជាលទ្ធផលក្រុមការងារ បានរកឃើញផលិតផលណាហួសកាលបរិច្ឆេទ និងខូចគុណភាពមួយចំនួន រួមមាន មីម៉ាក Good ចំនួន៤៩កញ្ចប់, ទឹកសារ៉ូរូបសេក ចំនួន១១ដប, ទឹកផ្លែកឈើម៉ាក Pepper mint ចំនួន២៩ដប និងក្រេមសូកូឡា ចំនួន១០កញ្ចប់។

នៅក្នុងឱកាសចុះពិនិត្យទំនិញខាងលើនេះ មន្រ្តីជំនាញកាំកុងត្រូល ក៏បានធ្វើការណែនាំ ម្ចាស់តូបពីរបៀបដាក់តាំងលក់ទំនិញឲ្យបានត្រឹមត្រូវ ស្របទៅតាមយថា ប្រភេទនៃទំនិញនីមួយៗ ដើម្បីបញ្ជៀសនូវការឆ្លងបាត់តេរីផ្សេងៗផងដែរ និងឲ្យម្ចាស់ម៉ាតទាំងអស់ ជួយត្រួតពិនិត្យទំនិញដោយខ្លួនឯង ចំពោះការបរិច្ឆេទនៃ ទំនិញ និងហាមដាក់តាំងលក់ទំនិញ ដែលហួសកាលបរិច្ឆេទ ប្រើប្រាស់នេះផងដែរ៕