(ភ្នំពេញ)៖ ក្រសួងរៀបចំដែនដី និងនគរូបនីយកម្ម និងសំណង់ បានចេញសេចក្តីជូនដំណឹង ប្រកាសប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ឲ្យចូលបម្រើការងារក្នុងក្រសួង ចំនួន៤៧កន្លែង ដោយជនពិការ និងជនជាតិដើមភាគតិច ត្រូវបានលើកទឹកចិត្ត និងផ្តល់អាទិភាព។
កាលបរិច្ឆេទ និងកន្លែងទទួលពាក្យសុំប្រឡង មាននៅទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង ចាប់ពីថ្ងៃទី២៧ ខែឧសភា ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ រៀងរាល់ម៉ោងធ្វើការ៕